ក្រសួងសង្គមកិច្ចនិងដៃគូពាក់ព័ន្ធជួបពិភាក្សាគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព លើកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 29-04-2025

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមកិច្ចគាំទ្រពីអង្គការឆាលហ្វានកម្ពុជា រួមសហការជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីឆ្លុះបញ្ចាំង អំពីការអនុវត្តគម្រោងសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញ ដោយមានមកពីក្រុមការងារ បច្ចេកទេសអន្តរក្រសួង ក្រុមការងារ Swipe Safe នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ក្រុមការងារ Swipe Safe នៃអង្គការឆាលហ្វានកម្ពុជា តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ហៅកាត់ថា (ក.ជ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង  យុវនីតិសម្បទា និងជាប្រធាន ក.ជ.ក. បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ  នៅសណ្ឋាគារ  សាន់វ៉េ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ៖ បង្ហាញអំពីលទ្ធផល បញ្ហាប្រឈមនានា ការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃការអនុវត្តគម្រោង កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។មួយវិញទៀត នេះជាការជួបពិភាក្សាគ្នាស្វែងរកយុទ្ធសាស្ត្រ   រួម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពលើកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងការពង្រឹងនិងពង្រីកតំបន់  គោលដៅនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ៕