វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
នៅខេត្តសៀមរាបនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានរៀបចំ កិច្ចប្រជុំសម្របសម្រួលនិងផ្សព្វផ្សាយការងារអនុវត្តនិតិវិធីផ្ដល់មូលនិធិសមធម៌សុខាភិបាល សម្រាប់ បុគ្គលិកបម្រើក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីគណៈកម្មា ធិការប្រយុទ្ឋនិងជំងឺអេដស៍ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអ្នកពាក់ព័ន្ធ និងមានការចូលរួមតាមប្រព័ន្ធ ហ្សូមផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ សម្របសម្រួលនិងផ្សព្វផ្សាយ ការអនុវត្តនីតិវិធី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គល បម្រើក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង ជំងឺអេដស៍ បានលើកឡើងថា គំនិតផ្តួចផ្តើមឈ្នះ-ឈ្នះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា រ៉ាប់រងការ ចំណាយពាក់ព័ន្ធទាំងអស់ សម្រាប់ទាំងប្រជាជនគន្លឹះ ចំណែកឯអ្នកផ្តល់សេវាថែទាំសុខភាពក៏នឹងទទួល កម្រៃសេវាដែលគេបានផ្តល់។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រំពឹងថាការចុះឈ្មោះ ប្រជាជនគន្លឹះ ឲ្យទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល អាចឲ្យយើង ឈានទៅស្វែងរកឃើញអ្នកផ្ទុកមេរោគ អេដស៍ដែលនៅសល់ពីប្រមាណ ៧ពាន់ ទៅ ៨ពាន់នាក់ ដែលមិនទាន់ទទួលការថែទាំព្យាបាលនៅឡើយ ។ នៅពេលដែលបានចុះឈ្មោះ និងមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល នោះ ពួកគេអាចចូលប្រើសេវា ថែទាំសុខភាពសំខាន់ៗបានយ៉ាងងាយស្រួល ជាពិសេសការព្យាបាលការឆ្លង មេរោគកាមរោគ (STIs) ដែលអាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគអេដស៍បានបីដង។
ឯកឧត្តម អៀង ម៉ូលី បានបញ្ជាក់ថា ដំណើរការចុះឈ្មោះ ប្រជាជនគន្លឹះ (KP)សម្រាប់ទទួលបានសេវា គាំពារសង្គមនឹងនាំមកនូវផលប្រយោជន៍សំខាន់ៗមួយចំនួនដូចជា ១/អ្នកផ្ទុកមេរោគអេដស៍ដែល មិនបានដឹងពីស្ថានភាពខ្លួននឹងត្រូវរកឃើញ តាមការធ្វើតេស្តរក មេរោគអេដស៍, ២/ អ្នកដែលអវិជ្ជមាន ត្រូវតភ្ជាប់ទៅនឹងសេវាកម្ម PrEP , ៣/អ្នកដែលផ្ទុកមេរោគអេដស៍នឹងបន្តចុះឈ្មោះក្នុង សេវាART ហើយបន្តទទួលបណ្ណ ID Poor ជាលក្ខណៈបុគ្គលមួយជីវិត និង ៤/ ការផ្តល់បណ្ណសមធម៌ដល់ ប្រជាជនគន្លឹះ នូវលទ្ធភាពទទួលបានវិសាលគម (spectrum) ពេញលេញនៃសេវាមេរោគអេដស៍ ដូចដែលបានកំណត់ដោយកញ្ចប់អត្ថប្រយោជន៍របស់ មសស (HEF Benefit Package)។ ការផ្សព្វផ្សាយគោលការណ៍ណែនាំដែលបាន ធ្វើបច្ចុប្បន្នភាពប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ សម្រាប់ការគាំទ្រដល់ប្រជាជនគន្លឹះ ក្នុងការទទួលបានសេវាមេរោគអេដស៍ និងសុខភាព ជាពិសេស ការព្យាបាលជំងឺកាមរោគ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានរំលេចផងដែរថា៖ប្រទេសកម្ពុជានៅលេខទី១០ ក្នុងចំណោមប្រទេសចំនួន ១៩៥ ទូទាំងពិភពលោកដែលសម្រេចបាននូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគ អេដស៍ ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលពេលវេលាកាន់តែវិវត្តទៅ មុខបញ្ហាប្រឈមថ្មីៗ បានកើត ឡើងជាបន្តបន្ទាប់នៃការឆ្លងថ្មីនូវមេរោគអេដស៍ត្រូវបានព្យាករណ៍ថាកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ក្នុងរយៈកាល៦ឆ្នាំទៅមុខនេះគេបានប៉ាន់ប្រមាណថានឹងមានមនុស្ស៧ពាន់២០០នាក់ ឆ្លងមេរោគអេដស៍ ថ្មី ដែលពាក់កណ្តាលនៃពួកគេគឺជាបុគ្គលវ័យក្មេង (ជាពិសេសបុរសវ័យក្មេង) ដែលមានអាយុពី ១៥ទៅ ២៤ ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី ៥០ ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំធេងលើប្រទេសជាតិរបស់យើង ៕