ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង១ពាន់ម៉ែត្រ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ត្រូវបានបើកការដ្ឋាន ស្ថាបនា

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី ៖ ផ្លូវក្រាលកៅស៊ូពីរជាន់១ខ្សែ ប្រវែងជាង ១ពាន់ម៉ែត្រ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
សមិទ្ធផលដែលបើកការរដ្ឋានសាងសង់នេះ មានផ្លូវកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០. ២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ១កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ០៦កន្លែង គំនូសចរាចរណ៍ ១៩៥ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវ ២កន្លែង ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការអភិវឌ្ឍទាំងនេះ គឺជាការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការដឹកជញ្ជូននូវកសិផលកសិកម្មផ្សេងៗក៏ដូចជាភ្ញៀវ  ទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋាន  ដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ទទួលស្ថាបនាផ្លូវកៅស៊ូនេះ ត្រូវយកចិត្តទុកដាក់  អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង។ 
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមថា ផ្លូវកៅស៊ូនេះ ជាផ្នែកមួយ នៃការអភិវឌ្ឍនៅមូលដ្ឋាន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ដូច្នេះ សូមចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា ដើម្បីធានាការប្រើប្រាស់ឱ្យបានយូរអង្វែង៕