ប្រទេសវៀតណាមនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូងនៅឆ្នាំ២០២៦

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានកំណត់ថ្ងៃសម្រាប់បើកការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីខាងជើងទៅខាងត្បូងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ រដ្ឋាភិបាលបានតម្រូវឱ្យការសាងសង់ លទ្ធកម្ម និងការដំឡើងឧបករណ៍របស់គម្រោងត្រូវបញ្ចប់នៅឆ្នាំ២០៣៥ សម្រាប់ប្រតិបត្តិការជាផ្លូវការរបស់ខ្លួន។ រដ្ឋសភាវៀតណាមបានអនុម័តគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូងកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ជាមួយនឹងការវិនិយោគសរុបចំនួនប្រហែល ៦៥,២ ពាន់លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា ខ្សែរថភ្លើងនេះគ្រោងនឹងលាតសន្ធឹងប្រហែល ១,៥៤១ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានីយអ្នកដំណើរចំនួន ២៣ និងស្ថានីយដឹកជញ្ជូនចំនួន ៥ និងមានល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕