វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ ៣០% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះមកនៅត្រឹម ២,១ លានតោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ប្រធានកិត្តិយសនៃសមាគមបានមានប្រសាសន៍ថា ការធ្លាក់ចុះនេះគឺដោយសារតែប្រទេសនានាពន្យារពេលការសម្រេចចិត្តទិញ ហើយឥណ្ឌាបន្តការនាំចេញអង្ករឡើងវិញ។ លោកបានកត់សម្គាល់ថា ការនាំចេញពេញមួយឆ្នាំរបស់ប្រទេសថៃអាចធ្លាក់ចុះក្រោមការព្យាករណ៍ចំនួន ៧,៥ លានតោន។ លោកបានព្យាករណ៍ថា ការនាំចេញក្នុងត្រីមាសទីពីរនឹងមានភាពស្រដៀងគ្នានឹងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ លោកបានបន្តថា ប្រទេសថៃជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក ប៉ុន្តែអាចនឹងបាត់បង់ប័ណ្ណកម្មសិទ្ធិនោះប្រសិនបើពន្ធខ្ពស់ជាង ១០%។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ប្រទេសថៃបាននាំចេញអង្ករចំនួន ៩,៩៤ លានតោន ដែលមានតម្លៃ ៦,៧ ពាន់លានដុល្លារដោយសហរដ្ឋអាម៉េរិកជាទីផ្សារធំទីបីរបស់ខ្លួន៕