វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ខ្លួនបានអនុម័តទឹកប្រាក់ចំនួន ១,៤៥ ពាន់លានដុល្លារអាម៉េរិក ដែលជាជំនួយទីពីរ និងចុងក្រោយនៃកន្លែងផ្តល់ហិរញ្ញប្បទានពហុភាគីរបស់ខ្លួនសម្រាប់គម្រោងផ្លូវដែក ម៉ាឡូឡោះ ក្លាក (Malolos-Clark) ដែលតភ្ជាប់ខេត្តភាគខាងជើង និងភាគខាងត្បូងនៃខេត្ត លូហ្សុន ទៅកាន់ទីក្រុង មេត្រូម៉ានីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ គម្រោងផ្លូវដែក MCRP គឺជាផ្នែកមួយដែលមានប្រវែង ៥៣,១ គីឡូម៉ែត្រនៃផ្លូវដែក NSCR ដែលមានប្រវែង ១៦៣ គីឡូម៉ែត្រ ដែលបានសន្យាថានឹងរៀបចំឡើងវិញនូវការដឹកជញ្ជូនដ៏ធំនៅក្នុងប្រទេសដោយប្រើការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងវិធីសាស្រ្តសាងសង់បច្ចេកវិទ្យាខ្ពស់។ MCRP មានសេវាកម្មដឹកជញ្ជូនបីប្រភេទ រួមមានរថភ្លើងដឹកអ្នកដំណើរធម្មតា រថភ្លើងល្បឿនលឿនជាមួយនឹងការឈប់នៅស្ថានីយ៍ដែលមានតម្រូវការអ្នកដំណើរ និងរថភ្លើងល្បឿនលឿនពីអាកាសយានដ្ឋានដំបូងរបស់ប្រទេសដែលតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិក្លាក (Clark)។ វាមានគោលបំណងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសជាមួយនឹងការផ្លាស់ប្តូរទៅកាន់ការដឹកជញ្ជូនដ៏ច្រើនពីរថយន្តឯកជន។ គួរបញ្ជាក់ថា "គម្រោងផ្លូវដែកនេះ គឺជាគម្រោងហិរញ្ញប្បទានដ៏ធំបំផុតមួយរបស់ ADB នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល"។ លោកនាយក ADV ប្រចាំប្រទេសហ្វីលីពីនបាននិយាយថា គម្រោងនេះនឹងជំរុញសន្ទុះកំណើនរបស់ប្រទេសជាមួយនឹងការវិនិយោគ និងឱកាសការងារកាន់តែច្រើន៕