លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

Narith | ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

MC.លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះដឹកនាំដោយ លោក នឹម វ៉ាន់សំ ប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព គណបក្សនយោបាយ និងភាគីពាក់ព័ន្ធជាច្រើននាក់។

លោក នឹម វ៉ាន់សំ ប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប  បានស្នើដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការនឹងគ្នា ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងបរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
លោកនឹម វ៉ាន់សំ បន្ថែមថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៥នេះមានរយៈពេល ២៦ថ្ងៃ គិតចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានគោលដៅ ធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។
លោកបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការធ្វើ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍បញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោត តាមការកំណត់នៃច្បាប់៕