ឯកឧត្តម គង់ វិបុល ណែនាំប្រធានសាខាពន្ធដារថ្មី ប្រឹងប្រមូលពន្ធជូនរដ្ឋតាមការកំណត់តែត្រូវប្រកាន់ភ្ជាប់នៅ ភាពជាមន្ត្រីស្អាតស្អំ

009 | ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

កែប: ឯកឧត្តម គង់ វិបុល បានផ្តល់ក្តីសង្ឃឹមថា ប្រធានសាខាពន្ធដារខេត្តកែប ដែលទើបចូលកាន់តំណែង និងយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ឈ្វេងយល់ការធ្វើកំណែទម្រង់ ការអភិវឌ្ឍន៍នៅអ្វីថ្មីៗ ពិសេសនោះ យកចិត្តទុកដាក់លើការប្រមូលពន្ធជូនរដ្ឋទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ដោយប្រកាន់យកនូវ វិជ្ជាជីវៈ សច្ចធម៌ សីលធម៌ និងគុណធម៌ ក្នុងនាមជាមន្រ្តីរាជការពន្ធដារ ក៏ត្រូវចូលរួមអនុវត្តពង្រឹងនូវសមត្ថភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាល ភាពជាមន្ត្រីស្អាតស្អំ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងគុណាធិបតេយ្យ។

ឯកឧត្តមថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាខាពន្ធដារខេត្តកែប និងបានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្ត​​ អភិបាលក្រុង ស្រុក ប្រធានមន្ទីរសាខាពន្ធដាររាជធានី/ខេត្ត កងកម្លាំងទាំងបី លោក លោកស្រី​  ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីសាខាពន្ធដារជាច្រើនរូប។ 

ថ្លែងបន្តនាឱកាសនោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយក​ដ្ឋានពន្ធដា​រ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ    កំពុងធ្វើកែទម្រង់រៀបចំរដ្ឋបាលសារពើពន្ធ និងពន្ធដារអោយបានរឹងមាំ និងក្លាយទៅជារដ្ឋបាលមួយដែលទំនើបគ្រប់គ្រងដោយឧបករណ៍បច្ចេកវិទ្យា ការធ្វើទំនើបកម្មនេះ ក្នុងគោលបំណងបង្កើននៅការគ្រប់គ្រងនៅរាល់ទិន្ន័យ ឯកសារ និងជួយសម្រួលបានយ៉ាងល្អដល់ការរាំងស្ទះការងារក្នុងស្ថាប័ន។

ឆ្លើយតបទៅលើការប្តេជ្ញាចិត្ត របស់ លោក ស្រី ផល សុរី ប្រធានសាខាពន្ធដារ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជម្រុញបន្ថែម សូមអោយមានការសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព និងកងកម្លាំង រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនៅកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌​ ប្រសិទ្ធភាព ចីរភាព ដោយផ្តោតលើវិស័យអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចអោយបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕