នាយករដ្ឋមន្ត្រីសិង្ហបុរី ជំរុញឱ្យអ្នកបោះឆ្នោតជ្រើសរើសគណៈរដ្ឋមន្ត្រីរបស់ខ្លួនឡើងវិញ ដើម្បីដោះស្រាយជាមួយសហរដ្ឋអាម៉េរិក និងចិន

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរីបាននិយាយថា ប្រជាជនសិង្ហបុរីចាំបាច់ត្រូវបោះឆ្នោតឱ្យបេក្ខជនទាំងឡាយណាដែលបានខិតខំកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកនិងចិន ពោលគឺរូបលោកទទូចអ្នកបោះឆ្នោតឱ្យផ្តល់ការគាំទ្រចំពោះគណៈរដ្ឋមន្រ្តីលោកក្នុងការបោះឆ្នោត នាថ្ងៃទី៣ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងទៅកាន់សហជីពដែលមានសមាជិក ១,៤លាននាក់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត លោកបានព្រមានអំពីភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច រួមនឹងការបាត់បង់ការងារ ប្រសិនបើការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលរបស់លោក កន្លងមកបានព្រមានរួចហើយថា សេដ្ឋកិច្ចរបស់សិង្ហបុរី ដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ប្រហែលត្រូវប្រឈមនឹងឱនភាព។ លោកបានលើកឡើងថា "យើងចាំបាច់ត្រូវរំពឹងថា នឹងមានសម្ពាធបន្ថែមទៀតមកលើយើង ហើយដើម្បីហែលឆ្លងសម្ពាធទាំងនោះ គឺនឹងទាមទារបទពិសោធនិងជំនាញ។ វានឹងតម្រូវឱ្យមានរដ្ឋាភិបាល ដែលបានកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីទាំងនៅសហរដ្ឋអាម៉េរិក និងនៅចិន"។ លោកបានសង្កត់ធ្ងន់ទៀតថា អ្នកបោះឆ្នោតចាំបាច់ត្រូវតែគាំទ្រគណៈរដ្ឋមន្រ្តីទាំងមូលរបស់លោកឱ្យបន្តជាប់ឆ្នោត ដើម្បីអាចទប់ទល់ដោយប្រសិទ្ធភាពជាមួយព្យុះភ្លៀងសេដ្ឋកិច្ចទាំងនេះ៕