រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោក Yoon Suk Yeol អតីតប្រធានាធិបតីពីបទរំលោភអំណាច

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Yoon Suk Yeol អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងត្រូវបានរដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់ពីបទល្មើសថ្មីមួយទៀត គឺរំលោភអំណាចពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន ក្នុងអំឡុងពេលលោកនៅកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការចោទប្រកាន់ថ្មីខាងលើនេះគឺចំពេលដែលលោក Yoon កំពុងប្រឈមដំណើរការជំនុំជម្រះរឿងក្តី នៃបទចោទប្រកាន់បង្កការបះបោរតាមរយៈការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ច្បាប់អាជ្ញាសឹកនោះត្រូវបានអនុវត្តអស់រយៈពេល ៦ម៉ោង មុនពេលដែលក្រុមសមាជិកសភាបក្សប្រឆាំងនាំគ្នាបោះឆ្នោតឱ្យដកច្បាប់នោះវិញ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេក៏បានបោះឆ្នោតចោទប្រកាន់ដើម្បីដកតំណែងលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនេះ។ ប្រសិនបើរកឃើញថា ពិតជាមានជាប់ពិរុទ្ធពីបទដឹកនាំការបះបោរមែន លោក Yoon អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាមួយជីវិត ឬក៏ទោសប្រហារជីវិតតែម្តង។ គួរបញ្ជាក់ថា លោក Yoon Suk Yeol គឺជាប្រធានាធិបតីកូរ៉េខាងត្បូងទី២ ដែលត្រូវបានទម្លាក់ចេញពីអំណាច និងជាប្រធានាធិបតីដែលត្រូវបានសភាចោទប្រកាន់ដើម្បីដកតំណែង៕