វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២ ឧសភា ២៥
អន្តរជាតិ៖ លោក នីកូឡៃ អាហ្សារ៉ូវ (Nikolay Azarov) អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន (២០១០-២០១៤) បាននិយាយថា ប្រសិទ្ធភាពនៃកិច្ចចរចាផ្ទាល់ដែលមានសក្តានុពលរវាងរុស្ស៊ី និងអ៊ុយក្រែនគឺអាស្រ័យលើសហរដ្ឋអាម៉េរិក ពីព្រោះមានតែរដ្ឋបាលលោក Donald Trump ប៉ុណ្ណោះដែលអាចធ្វើឱ្យប្រាកដថាកិច្ចព្រមព្រៀងដែលសម្រេចបានត្រូវបានអង្កេត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក អាហ្សារ៉ូវ បានបន្តថា "ការចរចាដោយផ្ទាល់ជាមួយទីក្រុងគៀវ ត្រូវតែបន្តកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ពីព្រោះមានតែរដ្ឋបាលលោក Trump ប៉ុណ្ណោះដែលអាចឱ្យពួកគេប្រកាន់ខ្ជាប់នូវអ្វីដែលចេញពីការចរចាដោយផ្ទាល់។ លោកបានបន្ថែមថា លោក Trump ពិតជាបន្ទាត់នៃសន្តិភាពយូរអង្វែង"។ គួរបញ្ជាក់ថា លោក សឺជី ឡៅរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា រុស្ស៊ីគាំទ្រការចាប់ផ្តើមកិច្ចចរចាផ្ទាល់ជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌជាមុន៕