វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ វៀតណាមកំពុងផ្តោតលើការជំរុញការប្រើប្រាស់ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យនៃពន្ធខ្ពស់នៅក្នុងទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ប្រធានសមាគមអ្នកលក់រាយវៀតណាម (AVR) បានលើកឡើងពីការិយាល័យស្ថិតិជាតិថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ប្រាក់ចំណូលពីការលក់រាយក្នុងស្រុក និងសេវាកម្មអតិថិជនបានឈានដល់ជាង ៦៥ពាន់លានដុល្លា រកើនឡើង ៩,៩%។ តួលេខនេះបង្ហាញពីសក្តានុពលដ៏សំខាន់នៃទីផ្សារក្នុងស្រុក ដែលប្រសិនបើមានអានុភាពត្រឹមត្រូវអាចជួយទូទាត់ការធ្លាក់ចុះនៃការបញ្ជាទិញនាំចេញ។ ក្នុងពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញកំពុងត្រូវបានពង្រឹង ដោយសារហានិភ័យអាចត្រូវបានកាត់បន្ថយចំពេលមានការរីករាលដាលនៃលទ្ធិគាំពារពាណិជ្ជកម្មទូទាំងពិភពលោក។ គួរបញ្ជាក់ថា ក្នុងជំនួបជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសកាលពីដើមខែនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា ក្រសួងកំពុងកសាងបណ្តាញជួយសហគ្រាសវៀតណាមចូលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារសំខាន់ៗមួយចំនួន និងបង្កើនភាពធន់នឹងការប្រែប្រួលពាណិជ្ជកម្មសកល៕