អាកាសធាតុបរិសុទ្ធ និងអាហារបែបអ្នកស្រុកមានតម្លៃថោក ស្រះឈូកស្រែប្រាំងកំពុងទាក់ទាញចិត្តប្រជាពលរដ្ឋមកលំហែរកំសាន្តច្រើនឡើង

009 | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

អត្ថបទ កញ្ញា សុខ មន្នីនាថវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ស្រះឈូកស្រែប្រាំង ជាកន្លែងកម្សាន្តថ្មីមួយដែលកំពុងទាក់ទាញបងប្អូនប្រជាពលរដ្ឋ មកអង្គុយពេលកម្សាន្តមើល ស្រះឈូក វាលស្រែ ថ្ងៃលិចនាពេលល្ងាច និងទទួលទានអាហារបែបសមញ្ញៗបែប អ្នកស្រុក មានរស់ជាតិឆ្ងាញ់ និងមានតម្លៃធូរថ្លៃ ។

ស្ថិតក្នុង ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ស្រះឈូកស្រែប្រាំង មានទីតាំងមិនឆ្ងាយប៉ុន្មាននោះទេ បើជិះពីចំណុចវង្វង់មូលលោកតាដំបងក្រញូងចូលតាមផ្លូវបេតុងមួយមកដល់ទីតាំង ស្ថិតក្នុងដីឡូតិ៍មួយកន្លែង មានចម្ងាយតែ ៣ទៅ៤គីឡូម៉ែត្រប៉ុណ្ណោះ ។ស្រះឈូក ស្រែប្រាំង ចាត់ទុកថាជាទីតាំងកំសាន្តថ្មីមួយទៀតក្នុងចំណោមទីកំសាន្តជាច្រើននៅជិតៗក្រុងបាត់ដំបង ដែលកំពុងទាក់ទាញចិត្តភ្ញៀវក្នុងស្រុកភាគច្រើន ទៅលេងកំសាន្តបន្ទាប់ពីធ្វើការងារហត់ឬហត់ពីការសិក្សា មកស្រូបខ្យល់អាកាសបរិសុទ្ធ អមដោយវាលស្រែព័ទ្ធជុំវិញ អង្គុយមើលថ្ងៃលិច ញុំាអារហារជួបជុំមិត្តភ័ក្រ្ត ជួបជុំបងប្អូននិងក្រុមគ្រួសារ  ក្រោមបរិយាកាស ខ្សល់បក់រវិកគួរអោយស្រស់ស្រាយ។

ភ្ញៀវទេសចរណ៍ក្នុងស្រុកដែលមកលេងកំសាន្តនៅទីនេះ ចូលចិត្តគយគន់ទេសភាព ញុំាអាហារបែបអ្នកស្រុក រស់ជាតិឆ្ងាញ់នឹងមានតម្លៃថោក ដូចជា  សាច់គោអាំងចង្កាក់លាយជ្រក់ តម្លៃតែ៥០០រៀល១ចង្កាក់ ,ឡតបំពង មួយ ១០០រៀល ,ពងទាកូន១គ្រាប់១ពាន់រៀល ,បុកល្ហុងត្រីឆ្អើរអំពិលខ្ចី ១ចាន៥ពាន់ទៅ៨ពាន់រៀល ,ខ្យងខ្ចៅទឹកប្រហុកលក់ជាកប៉ុង  ,ផ្លែឈូកបេះពីដើមថ្មីៗ៣ចង្កោម៥ពាន់រៀល ទឹកកឈូស១កែវ២ពាន់រៀល និងម្ហូបខ្មែរជាច្រើនទៀតដែរមានតម្លែសមរម្យ ។

អ្នកលក់ដូរនៅទីនេះបានអោយដឹងថា រាល់ល្ងាចមានភ្ញៀវមកលេង និងញាំអាហារ អង្គុយលេងមិនដាច់ ពិសេសពេលថ្ងៃឈប់សម្រាក  ចាប់ពីម៉ោង៤ ដល់ម៉ោង៩យប់ ខ្លះដល់ម៉ោង១០រឺ១១យប់ក៏មាន ។

អ្នកស្រីផល្លា ដែលនាំកូនចៅគ្រួសារ មកលេងលើកទី១បានអោយដឹងថា គាត់ល្បីទីនេះយូរមកហើយ ទើបមានពេលមកលេង ។អ្នកស្រីថាពេលមកដល់ទីនេះភ្លាមពិតជាធ្វើអោយអារម្មណ៍ស្រស់ស្រាយ  ថែមទាំងបានញាំអាហារបែបអ្នកស្រុកសមញ្ញៗរស់ជាតិឆ្ងាញ់ទៀតផង ។អ្នកស្រីចាប់អារម្មណ៍ សាច់គោអាំងជ្រក់តម្លៃតែ៥០០រៀល១ចង្កាក់ប៉ុណ្ណោះ ហើយបុកល្ហុងត្រីឆ្អើរអំពិលខ្ចី ពិតជាឆ្ងាញ់ប្លែកមាត់ ផ្លែឈូកចុះបេះភ្លាមៗផ្អែមឆ្ងាញ់ជក់មាត់។អ្នកស្រីថានឹងនាំគ្រួសារមកលេងទីនេះជាថ្មីទៀត នៅពេលទំនេរពីការងារ។

សូមបញ្ជាក់ថា ក្រៅពីរស្រះឈូក ស្រែប្រាំងនេះ មានទីតាំងកំសាន្តជាច្រើនផ្សេងទៀតនៅក្បែរៗក្រុងបាត់ដំបង ដូចជា ប្រាសាទបាសែត  ប្រាសាទឯកភ្នំ ប្រាសាទបាណន់  ចំការផ្កា បឹងរលួស  វាលស្រែស្រូវកាហ្វេ ព្រលានយន្តហោះវាលបែងចាន  និងមានទីកន្លែងកំសាន្តច្រើនទៀតរហូតដល់ជាង១០០កន្លែងទូទាំងខេត្តបាត់ដំបង នេះបើតាមមន្ទីរទេសចរខេត្តជាដើម ៕