វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តតាកែវ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវនៅរសៀលថ្ងៃ សុក្រ ទី ២ ខែ ឧសភា ឆ្នាំ ២០២៥នេះ បានអញ្ជើញនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៣០គ្រួសារ នៅក្នុងឃឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការចូលរួមសោកស្ដាយ និងផ្ដាំការ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ ដែលជានិច្ចកាសម្ដេចកិត្តិព្រិទ្ធបណ្ឌិតនិងលោកជំទាវបណ្ឌិត តែងតែគឹតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេល ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចជាពិសេសក្នុងគ្រាលំបាកនានា ពោល គឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានកាកក្រហមកម្ពុជា ចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
គួបញ្ជាក់ថា សម្ភារៈប្រគល់ជូនគ្រួសាររងគ្រោះមានដូចជា: អង្ករ ២៥ គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួន៕