គិតត្រឹមខែមេសា គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង៥១ពាន់នាក់

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ 

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក)  បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ គ.ស.អ.ស.ក ទទួលបានការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល បានចំនួនជាង៥១ពាន់នាក់ ខណៈដែលកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ស្ពឺថា ជុំវិញសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រាជរដ្ឋាភិបាលបានចាត់ទុកជាការងារអាទិភាពមួយ នៅក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ដោយបានដាក់ចេញនូវវិធានការដ៏មុតស្រួច ជាបន្តបន្ទាប់ ដែលជាការគាំទ្រដោយផ្ទាល់ និងដោយប្រយោលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខុមាលភាព និងជីវភាព រស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ 
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការ អនុវត្តកិច្ចការនេះឱ្យបានជោគជ័យ នៅក្នុងអាណត្តិថ្មីនេះ ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យ រីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ ជាក់ស្តែងមកដល់ពេលនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកំពុងទទួលការចុះឈ្មោះ មានកំណើនកើនឡើងជាបន្តបន្ទាប់។
ចំណែកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ បានថ្លែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់ដល់ពួកគាត់ ដែលកំពុងរកស៊ីទទួលទានជាលក្ខណៈគ្រួសារ ឬហៅថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាការចូលរួមកែលម្អជីវភាព ប្រជាជន តាមរយៈការលើកកម្ពស់គាំពារ និងការលើកកម្ពស់សមត្ថភាព ផលិតភាព ដើម្បីចូលរួមដល់ការអភិវឌ្ឍអាជីវកម្ម និងមុខ របររបស់ប្រជាជនឱ្យកាន់តែរីកចម្រើន តាមរយៈនេះ, ពួកគាត់ក៏បានប្តេជ្ញាចិត្ត ក្នុងការចូលរួមចុះឈ្មោះផងដែរ។  
សូមបញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធី ទូរសព្ទដៃ (CAM-IEapp) និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេសរួមមាន៖ ធនាគារវីង, ធនាគារ អេស៊ីលីដា, ធនាគារ ABA, ធនាគារSME, និង ធនាគារ ARDB ដោយការចុះឈ្មោះនេះ មិនមានការបង់កម្រៃសេវានោះឡើយ៕