សម្ដេចធិតីហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់សកម្មភាពសិស្សានុសិស្សជក់បារីអេឡិចត្រូនិចនៅតាមសាលារៀន

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៥ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យទប់ស្កាត់សកម្មភាពសិស្សានុសិស្សជក់បារីអេឡិចត្រូនិចនៅតាមសាលារៀន ខណៈដែលការប្រើប្រាស់បារីអេឡិចត្រូនិក បង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០” នៅព្រឹក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់បារីអេឡិចត្រូនិច បង្កគ្រោះថ្នាក់សុខភាព ដែលនាំឱ្យខូចសួតជាដំណំ ធ្វើឱ្យមានផលប៉ះពាល់ដល់សរសៃប្រសាទ ជំងឺភ្លេចភ្លាំង និងធ្វើឱ្យរឹងសាច់ដុំបេះដូង និងរបត់ឈាមក្នុងសរីរាង្គកាយរបស់អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីនោះ។
ដោយមានក្ដីបារម្ភពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិកជាពិសេសសិស្សសាលា សម្តេចធិបតី បានណែនាំឱ្យស្ថាប័ន្ធពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យ ការប្រើប្រាស់បារីអេឡិចត្រូនិច ចំពោះក្មេងៗជាសិស្សសាលា ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិចប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងយកនិទ្ទេសAឬប្រឡងឱ្យបានជាប់ ដើម្បីឱ្យក្រុមគ្រួសារសប្បាយចិត្ត ដោយមិនត្រូវឡូយឆាយឬហ៊ឺហាជាមួយបារីអេឡិចត្រូនិចនោះទេ។
 « ការជក់បារី ការប្រើបារីអេឡិចត្រូនិចថ្ងៃមុនក្រសួងសុខាភិបាល និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់គោលការណ៍គ្រប់គ្រងមើល ក្មេងតាមព័ត៌មានគឺសិស្សសាលាគឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ។ ពិតណាស់គេថា បារីអេឡិចត្រូនិចអត់គ្រោះថ្នាក់ជាងបារី ព្រោះបារីបឺតផ្សេងចូលទៅវាកើត ប៉ុន្តែឃើញការសិក្សាមួយចំនួនឃើញរបាយការណ៍ប្រព័ន្ធទូរទស្សន៍មួយគេភ្ជាប់ព្រោះក្នុងបារីអេឡិចត្រូនិចក៏មានជាតិមួយចំនួនដែលពាក់ព័ន្ធជាពិសេសក្មេងៗរបស់យើងមួយចំនួនសូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានសូមពិនិត្យមើលអាហ្នឹងជាពិសេសក្មេងៗសិស្សសាលាជក់បារីអេឡិចត្រូនិចច្រើន មិនចាំបាច់ហ៊ឺហារឿងបារីអេឡិចត្រូនិចទេ ហ៊ឺហាប្រឡងយកលេខ១ដូចក្មួយៗនៅខេត្តព្រៃវែងនិទ្ទេសAឬប្រឡងជាប់បាក់ឌុប មិនបាច់Aក៏បានឱ្យតែម៉ែសប្បាយចិត្តឱ្យតែយើងប្រឡងជាប់អាហ្នឹងល្បីខាងហ្នឹងវិញ »៕