លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្ររថក្រោះ បង្ហាញពីវឌ្ឍនភាពនៃរថក្រោះបែបកូរ៉េ

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានចុះត្រួតពិនិត្យរោងចក្ររថក្រោះដ៏សំខាន់មួយ នឹងបានស្ងើចសរសើរពី "វឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះបែបកូរ៉េ"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក គីម បាននិយាយថា ការផលិតរថក្រោះទំនើបៗ និងរថពាសដែក គឺជាគន្លឹះក្នុងការធ្វើទំនើបកម្មកងទ័ព និងឈានដល់ផែនការរបស់គណបក្សកាន់អំណាចសម្រាប់ "បដិវត្តន៍ទីពីរនៃកងកម្លាំងពាសដែក"។ ទស្សនកិច្ចរបស់លោក គីម នៅរោងចក្រផលិតរថក្រោះខាងលើនេះគឺស្របពេលដែលប្រទេសកូរ៉េខាងជើង កំពុងជំរុញកិច្ចប្រឹងប្រែងធ្វើទំនើបកម្មកងកម្លាំងសព្វាវុធទូទៅ បន្ថែមពីលើកងកម្លាំងមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ មួយរយៈចុងក្រោយនេះ លោក គីម បានចូលរួមពិធីសម្ពោធានាវាចម្បាំងទំនើបថ្មី និងការធ្វើតេស្តដ្រូន ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។ គួរបញ្ជាក់ថា ក្រុមមន្រ្តីកូរ៉េខាងត្បូង និងអាមេរិក មានការសង្ស័យថា កូរ៉េខាងជើងប្រហែលជាកំពុងទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងយោធាមួយចំនួន ពីប្រទេសរុស្ស៉ី ជាថ្នូរសម្រាប់ការបញ្ជូនគ្រាប់រំសេវ មីស៊ីល និងកងទ័ព ទៅជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណានៅមិនទាន់មានភស្តុតាងច្បាស់លាស់នោះទេ៕