ការបោសសម្អាតអគារខូចខាតពីរញ្ជួយដីដែលបានវាយប្រហារទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ប្រមាណ ៨០ភាគរយ

Narith | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥

អន្តរជាតិ៖ បើយោងតាមសារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ឱ្យដឹងថា ការបោសសម្អាតអគារដែលរងការខូចខាតដោយសារការរញ្ជួយដីដ៏ធំដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនា បានបញ្ចប់ប្រមាណ ៨០ ភាគរយនៅក្នុងទីក្រុង Mandalay និងប្រហែល ៥០ ភាគរយបញ្ចប់នៅក្នុងតំបន់ Sagaing។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងទីក្រុង Mandalay ផ្លូវសំខាន់ៗដែលរងផលប៉ះពាល់ដោយការរញ្ជួយដីត្រូវបានសម្អាត ដើម្បីការពារឧបសគ្គ និងធានាសុវត្ថិភាពដល់អ្នកដំណើរ។ ទន្ទឹមនឹងនោះ នៅតំបន់ Sagaing ប្រតិបត្តិការបោសសម្អាតនៅតែបន្តដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីយកកម្ទេចកម្ទីចេញពីសំណង់ធំៗ រួមទាំងមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា និងអគារសាសនាដែលដែលបានរងផលប៉ះពាល់ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ រហូតមកដល់ពេលនេះ គឺទទួលបានលទ្ធផល ៥០ភាគរយ៕