បទយកការណ៍៖កាកបាទក្រហមកម្ពុជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពាក់ព័ន្ធលើបញ្ហាសុខភាព របស់មនុស្សក្នុងការរស់នៅប្រចាំថ្ងៃ

Chuon Bona | ថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ផលិតដោយ លោកស្រី សន សាវិន

    លោកអ្នកនាងជាទីមេត្រី !

កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ក្រៅពីផ្ដល់ ជំនួយជាសម្ភារៈហើយ កាកបាទក្រហមក៏មានតួនាទីជួយផ្សព្វផ្សាយ ពាក់ព័ន្ធលើបញ្ហាសុខភាព របស់មនុស្សគ្រប់រូប ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃផងដែរ។ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» គឺជាប្រធានបទខួបលើកទី១៦២ របស់ កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៥»។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តធ្វើការផ្សព្វផ្សាយ ស្តីពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ« រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ទៅដល់សាធារណជន ជាពិសេសសិស្សានុសិស្ស និស្សិត ដែលមានតួនាទី សំខាន់ក្នុងការជួយផ្សព្វផ្សាយបន្ត អំពីការថែរក្សាសុខភាពនិងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធីតុមូលរបស់វិទ្យុជាតិកម្ពុជាថា៖គោលបំណងសំខាន់ៗចំនួន៤ នៃការប្រារព្ធទិវា ៨ឧសភាគឺ៖ ១- រំលឹកដល់ការ បង្កើត ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវ បានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ចំណែកឯកាក បាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ១៩៥៥និង ត្រូវបានបញ្ចូល ជា សមាជិក ទី៨៥ របស់សហព័ន្ធអន្តរជាតិ ឆ្នាំ១៩៦០ គឺត្រូវ ចូលរួមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ២- ផ្សព្វផ្សាយ ពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិង កំពុងធ្វើ ។៣-បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់ កាកបាទក្រហមកម្ពុជានិងទី៤-បន្តអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។លោកជំទាវម៉ែន នារីសោភ័គបានមានប្រសាសន៍បន្ថែមទៀតថា ការប្រារព្ធទិវា៨ឧសភាមិនមែនគិតតែពីអំពាវនាវរកសប្បុរសជនជួយការគាំទ្រនោះទេ ប៉ុន្តែកាកបាទក្រហមយល់ថាអ្វីដែលអាចចែករំលែក និងចូលរួមចំណែកបានជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលបច្ចុប្បន្ន យើងដឹងហើយថារាជ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងមានសុខភាពល្អ ។

សំឡេងទី១«យើងបានឯកភាពថា រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អ និង

មានភាពធន់នឹងអាកាសធាតុ។ ហើយក្នុងការពិនិត្យមើលស្ថានភាពបញ្ហាសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ កំពុងមានបញ្ហាប្រឈមខ្លាំង នៅក្នុងជំងឺមិនឆ្លង ជាពិសេសឃើញពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក៏ដូចជាការចុះអនុវត្តន៍ជាក់ស្ដែងនៅតាមសហគមន៍ យើងឃើញថា ប្រជាពលរដ្ឋរបស់យើងកំពុងប្រឈមបញ្ហាសុខភាព ចឹងទេយើងឯកភាពគ្នានៅរក្សាប្រធានបទដដែល  គ្រាន់តែបន្ថែមពាក្យថា រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ស្ម័គ្រចិត្តនេះ គឺស្ម័គ្រចិត្តពីបុគ្គលម្នាក់ៗទៅ ក្នុងការការពារសុខភាពខ្លួនឯង  និងស្ម័គ្រចិត្តទៅនឹងការបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ  ដូចពីមនុស្សម្នាក់ទៅគ្រួសារមួយ ទៅ សហគមន៍មួយ នោះទើបយើងមានការរីកចម្រើនអភិវឌ្ឍន៍ ជាពិសេសតាំងពីយុទ្ធសាស្ត្រចតុកោណ រហូតដល់យុទ្ធសាស្ត្របញ្ចកោណ គឺផ្ដោតទៅលើមនុស្ស»។

លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការកសាងសមត្ថភាពផ្ដល់ការអប់រំ ដល់តាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងយល់ដឹងពីបញ្ហាសុខភាព ជាពិសេសទាក់ទងជំងឺមិនឆ្លង ដែលសព្វថ្ងៃកំពុងមានការកើនឡើងជាលំដាប់។

សំឡេងទី២«ចឹងយើងឃើញបញ្ហានេះនៅតែជាកង្វល់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលជាអ្នកអនុវត្តន៍ផ្ទាល់ ។ចឹងនៅក្នុងការគិតគូររបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងមក ជាយុទ្ធសាស្ត្រវិស័យមួយអាទិភាពនៅក្នុងផ្នែកសុខភាពតែម្ដង ។ចឹងបញ្ហានេះយើងបានធ្វើការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ មណ្ឌលសុខភាព ជាពិសេសនៅក្នុងគ្រឹះស្ថានសិក្សា ចឹងទេសកម្មភាពរបស់យើង យើងបានធ្វើសកម្មភាពផ្សព្វផ្សាយ ពង្រឹង លើកម្ពស់ការយល់ដឹងផ្នែកសុខភាព»។

កាកបាទក្រហមកម្ពុជាជាអង្គការមនុស្សធម៌មួយធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលបានឆ្លុះ បញ្ចាំងឱ្យឃើញតាមរយៈការរីកចម្រើនឥតឈប់ឈររបស់សមាគមជាតិ ក្នុងការជួយដល់ ប្រជាជន ងាយរងគ្រោះគ្រប់កាលៈទេសៈគ្រប់ទីកន្លែង។លោកជំទាវម៉ែននារីសោភ័គ បានមានប្រសាសន៍លើកឡើងទៀតថា កាកបាទក្រហមបានដើរទន្ទឹមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល

ក្នុងការចុះជួយផ្ដល់ជាជំនួយ និងការអប់រំ អំពីវិធានការនានា ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូបដែលទទួលរងគ្រោះ ដូចជាមានពាក្យស្លោកពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សំឡេងទី៣«ក្នុងយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជាយើងផ្ដោតទៅលើវិស័យអាទិភាពចំនួន៤ ទី១ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ នៅពេលមានគ្រោះ មហន្តរាយ មានទឹកជំនន់ និងចាស់ឥតទីពឹង មេម៉ាយ ស្ត្រីអ្នកផ្ទុកមេរោគអេដស៍ជាដើម។ បើផ្ដោតទៅលើសុខភាព នៅក្នុងឆ្នាំនេះយើងបានបរិច្ចាគទៅមន្ទីរពេទ្យហ្លួងម៉ែចំនួន៥លានដុល្លារ ហើយមន្ទីរពេទ្យគន្ធបុប្ផា រៀងរាល់ឆ្នាំ១លានដុល្លារ និងមន្ទីរពេទ្យកុមារអង្គរផងដែរ»។ 

  បន្ថែមពីនោះទៀតក៏មានការសកម្មភាពអប់រំថែទាំសុខភាពតាមសហគមន៍ ការលើកកម្ពស់ សុភាពមាតានិងទារក កុមារ ។

សំឡេងទី៤« នៅក្នុងឆ្នាំ២០២៤កន្លងមក  គឺបានពង្រីក និងពង្រឹងកម្លាំងយុវជនកាកបាទក្រហមរបស់យើង យើងបានទៅតាមគ្រឹះស្ថានឧត្ដមសិក្សាចំនួន២៥ក្នុងរាជធានី យើងបានពង្រឹងកម្លាំងយុវជនចំនួនជាង៤ពាន់នាក់។ ចឹងកម្លាំងយុវជនស្ម័គ្រចិត្ត ស្ថិតនៅវិស័យអាទិភាពទី៤ ដែលជាការពង្រឹងការអភិវឌ្ឍស្ថាប័ន ហើយកម្លាំងនេះហើយជាប្រតិបត្តិករដ៏ជាក់ស្ដែង តាមគ្រឹះស្ថានឧត្ដមសិក្សា និងអ្នក ស្ម័គ្រចិត្តយើងនៅតាមសហគមន៍  ដោយឆ្នាំនេះយើងពង្រឹង ទៅតាមក្លឹបយុវជន ព្រោះយើងមិនមែន ធ្វើតែមួយថ្ងៃទេ យើងធ្វើជាអចិន្ត្រៃយ៍ ហើយក៏ឱ្យមានការចូលរួមបន្ថែមទៀត»។

កញ្ញា ហាក់ ភិចសៀន យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបានលើកឡើងថា កម្លាំងរបស់យុវជនពិតជាសំខាន់ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជាដែលជំរុញឱ្យការងារទទួលបានលទ្ធផលល្អ និងលឿនរហ័ស។

សំឡេងទី៥«ក្រោយពីការទទួលបានវគ្គបណ្ដុះបណ្ដាលទាក់ទង វិធីជួយសង្គ្រោះបឋម ជំងឺមហារីក ជំងឺឆ្លង ជំងឺមិនឆ្លង ដែលយុវជនស្ម័គ្រចិត្តចុះទៅជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងតាមខ្នងផ្ទះតែម្ដង ។ ក្រៅពីនេះពួកយើងចូលរួមដាក់ថ្នាំអាប៊ែត ការផ្សព្វផ្សាយពីវិធីការពារជំងឺគ្រុនឈាម គ្រុនចាញ់ផងដែរ។ 

ជាមួយគ្នានេះដែរលោកបណ្ឌិតវ៉ា សុភ័ក្រ្ក ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា ក៏ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ គឺចង់បង្ហាញពី ការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីធានាធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួនមាន សុខភាពល្អ ហើយធន់នឹងអាកាសធាតុ។

សំឡេងទី៦«ជំងឺមិនឆ្លងកំពុងតែគំរាមគំហែង ហើយក៏បានសម្លាប់មនុស្សអស់ជាច្រើននៅលើពិភពលោក ក៏ដូចជាកម្ពុជាយើងផងដែរ កម្ពុជាយើងបានចំណាយលុយច្រើនណាស់ទៅលើការព្យាបាល ជំងឺមិនឆ្លង ។ជំងឺមិនឆ្លងមានច្រើន តែជំងឺមិនឆ្លងសំខាន់ៗមាន៤ ដែលបាននិងកំពុងតែគំរាមកំហែង សម្លាប់ជីវិតយើង ទី១ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោម ផ្អែម ។ជំងឺទាំង៤នេះ ប្រសិនបើយើងចេះអនុវត្តន៍ អាចការពារបានរហូតដល់ទៅ៨០ %  ប្រសិនបើយើងមានវិធានការបង្ការ បើសិនយើងមានទម្លាប់រស់នៅល្អ»។

លោកបណ្ឌិតវ៉ា សុភ័ក្រ្ក ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជាបាន លើកឡើងទៀតថា៖បច្ចុប្បន្នកាកបាទក្រហមបានដើរតួនាទីសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបចំណេះដឹងពីការថែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ ។

សំឡេងទី៧«នេះជាការប្ដេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជាក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈម ជាអាទិ គឺការលើកកម្ពស់សុខភាពប្រជាជន និងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ គឺទិសដៅសំខាន់គឺចូលរួមជាមួយសហគមន៍ ធ្វើយ៉ាងណាធានាឱ្យសហគមន៍រស់នៅមានសុខភាពល្អមានសមត្ថភាពរឹងមាំប្រឈមការដោះស្រាយបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសឱ្យយើងមានភាពធន់នឹងអាកាសធាតុតែម្ដង។ សម្ដេចបវរធិបតីយហ៊ុនម៉ាណែតក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគឺមានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពប្រជាជន ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ហើយកាកបាទក្រហមកម្ពុជា គឺយើងតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ជាមួយដៃគូ ក្រសួងពាក់ព័ន្ធ នានាក្នុងការលើកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ធ្វើម៉េចដើម្បីបន្ស៊ាំរស់នៅជាមួយអាកាសធាតុ ការថែទាំសុខភាពជាពិសេសជំងឺឆ្លង និងមិនឆ្លងដែលយើងបានធ្វើជាប្រចាំ»។ 

  ជាមួយគ្នានេះដែរលោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដែលកាកបាទក្រហមទទួលបានមកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយការចូលរួមគាំទ្រពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល សប្បុរសធម៌គ្រប់ទិសទី និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានលះបង់ទាំងកម្លាំងកាយចិត្តចូលរួមជាមួយកាកបាទក្រហម។

សំឡេងទី៨«សមិទ្ធផលកាកបាទក្រហម ដែលតែងរំលេចជូន ជាពិសេសការបណ្ដុះបណ្ដាលដល់យុវជនស្ម័គ្រចិត្តឱ្យមានសមត្ថភាពយុវជនមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលកាកបាទក្រហមសម្រេចបាន

តាំងពីចាប់កៀរគររកមូលនិធិ រហូតមកដល់ពេលនេះ  ចង់បង្ហាញថាអ្វីដែលកាកបាទក្រហម សម្រេច បានគឺអាស្រ័យដោយមានថ្នាក់ដឹកនាំ ទី២ សំខាន់បំផុតដោយមានការចូលរួមពីសប្បុរសជនគ្រប់មជ្ឈដ្ឋានតែម្ដង ។ ដូច្នេះកាកបាទក្រហមកម្ពុជាសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែជួយគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសនៅពេល ជួបគ្រោះមហន្តរាយ តែងតែជួយឧបត្ថមជាបន្តបន្ទាប់មកទៀត»។

លោកអ្នកនាងជាទីមេត្រី!

ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្រ្តៃយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា អស់រយៈពេល៧ទសវត្សរ៍កាកបាទក្រហមកម្ពុជា ក្នុងនាម ជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា បានបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៅក្នុងគ្រប់ស្ថានភាពនៃការផ្លាស់ប្ដូរថ្មីៗរបស់ ប្រទេសជាតិនិងពិភពលោក។

សំឡេងទី៩«មានជាអាទិ ការកសាងនិងអភិវឌ្ឍន៍ប្រទេសក្រោយទទួលបានឯករាជ្យ ការផ្លាស់ប្ដូរ 

របបនយោបាយ សង្គ្រាមស៊ីវិល ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ គ្រោះនៃជំងឺឆ្លងរាតត្បាត ផលប៉ះពាល់នៃវិបត្តិសកលនានា  ។ ស្ថិតក្នុងទិដ្ឋភាពនេះដែរ ក្នុងបេសកកម្មដ៏មមាញឹករបស់កាកបាទក្រហមកម្ពុជាអស់រយៈពេលជាង៧០ឆ្នាំកន្លងមកនេះ អ្នកដែលទទួលផលជាមុខសញ្ញាជនរងគ្រោះ និងងាយរងគ្រោះ ជារួមមានរហូត ជាង២,៦៨២,៦០៤ គ្រួសារ ចំនួនអ្នកទទួលផលនេះប្រាកដជាមាន ទំហំធំជាងនេះ  ប្រសិនបើយើងរាប់បញ្ចូលក្រុមគ្រួសារ ដែលរងហានិភ័យ ក្នុងប្រភេទផ្សេងៗទៀត ។ កាកបាទក្រហមកម្ពុជាសម្រេចបាននូវសមិទ្ធផលជាដើមជាទីមោទន: អភិវឌ្ឍន៍បានយ៉ាងខ្ជាប់ខ្ជួន ក្នុងប្រតិបត្តិការ  មនុស្សធម៌គ្របដណ្ដប់លើវិស័យអាទិភាពចំនួន៤នៃយុទ្ធសាស្ត្ររបស់ខ្លួន រួមមាន ទី១ការគ្រប់គ្រង គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២ សុខភាពនិង ការថែទាំសុខភាពតាមសហគមន៍ ទី៣ ការលើកកម្ពស់ គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និងទី៤ ការអភិវឌ្ឍស្ថាប័ន»។

  បច្ចុប្បន្នកម្លាំងប្រតិបត្តិករជួរមុខដ៏រឹងមាំរបស់កាកបាទក្រហមកម្ពុជា ដែលមានមន្ត្រី បុគ្គលិក ចំនួន៣៥៣នាក់នៅទូទាំង២៥រាជធានីខេត្ត ជាមួយអនុសាខា ២០៩ នៅតាមខណ្ឌ -ស្រុក អ្នកស្ម័គ្រចិត្ត ជាង២ម៉ឺននាក់នៅតាមភូមិ និងយុវជនកាកបាទក្រហមជិត៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា កំពុងបំពេញភារកិច្ចយ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមទិសស្លោកដ៏ថ្លៃថ្លា គឺទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លង និងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាចោល៕