ប្រធានាធិបតីឥណ្ឌូនេស៊ីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកនេសាទនិងវិស័យផ្សេងៗជាមួយកម្ពុជា

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកនេសាទ និងវិស័យផ្សេងៗទៀតជាមួយកម្ពុជាឱ្យបានកាន់តែច្រើនដើម្បី ទទួលបានផលប្រយោជន៍ សម្រាប់ប្រទេសយើងទាំងពីរ។
នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភាកាលពី ព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta ក្នុងអំឡុងពេលសម្តេចតេជោបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ មានប្រសាសន៍ថា ឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងថាមពលនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូនេស៊ី ឯក្រុមហ៊ុនឥណ្ឌូនេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខថាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ។ សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត  ។
នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕