គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៦ ៥ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋគឺរឿងសំខាន់។

ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅនេះ នឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ សហគមន៍ខាងផ្នែកសុខភាពសាធារណៈនិងបរិស្ថាន តាមរយៈការកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ ការការពារបរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនជាពិសេសអ្នករស់នៅក្នុងនិងជុំវិញតំបន់តាខ្មៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅនេះ រួមមាន ទី១ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ទី២ ការសាង សង់ស្ថានីយបូមទឹកភ្លៀង ស្ថានីយបូមទឹកទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកភ្លៀង ដើម្បីការតភ្ជាប់តំណតាមខ្នងផ្ទះ នៅ៦សង្កាត់ក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះចំណាយថវិកាជាង៩០លានដុល្លារអាមេរិក ក្រោមឥណទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេង។ គម្រោងនេះគ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល៣៦ខែ ដោយមានក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS ទទួកបន្ទុកសាងសង់ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលផ្តោតកាន់តែខ្លាំងលើបញ្ហាសុខភាពនិង សុខុមាលភាពប្រជាជន ទាំងនៅទីប្រជុំជននិងទីជនបទ ហើយការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ជាបន្តបន្ទាប់ គឺជាការខិតខំមួយចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់ បណ្តាលមកពីការឆ្លងជំងឺកង្វះអនាម័យនិងបរិស្ថានកខ្វក់។
« សម្រាប់ប្រជាពលរដ្ឋម្នាក់ៗសុខភាពគឺជាគោលសំខាន់ បើយើងមានសុខភាពល្អយើងជាធនធាន បើសុខភាពយើងលំបាកគឺជាបន្ទុកអាហ្នឹងមិនខុសពីគ្រួសារមួយទេ បើមានកូនម្នាក់ដែលគាត់ពេញរូបរាង ពេញកម្លាំង មានសមត្ថភាព មានចំណេះដឹងគាត់ទៅជួយរកស៊ី គាត់ជួយរកចំណូលចិញ្ចឹមគ្រួសារ តែបើកូនកើតមកអត់គ្រប់ កើតមកដើរមិនរួចជាបន្ទុកឬមួយក៏មានជំងឺប្រចាំកាយ ទី១គាត់មិនអាចទៅជួយអីច្រើនទេ ទី២ថែមទាំងជាបន្ទុកសម្រាប់ឪពុក ម្តាយ គ្រួសារ។ អ៊ីចឹងបាននៅក្នុងរយៈពេលច្រើនអាណត្តិមកនេះ ជាពិសេសក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល យើងបានចេញគោលនយោបាយនិងបើកការសាងសង់និងការកសាងសមិទ្ធផលជាច្រើន ហើយខ្ញុំអាចនិយាយបានថា នៅក្នុងសមិទ្ធផលសុខាភិបាលក្នុង២០ខែនេះសម្ពោធបានច្រើនប្រៀបធៀបនឹងសមិទ្ធផលផ្សេងៗទៀត»៕