ក្រុមហ៊ុនអាម៉េរិក យកកម្ពុជាជាមូលដ្ឋានផលិតកម្មសកលសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៦ ៥ ២០២៥

ភ្នំពេញ ៖ ក្រុមហ៊ុនផលិតនុយសន្ទួចរបស់សហរដ្ឋអាម៉េរិក ប្តេជ្ញាបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកលសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ 
ដោយទទួលបានការគាំទ្រ និងអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនសហរដ្ឋអាម៉េរិក Montana Fly តាមរយៈ ក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% បានប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។
សូមជម្រាបដែរថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទួចសម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោក ដែលផលិតផលរបស់ខ្លួនត្រូវបានលក់ចែកចាយទៅកាន់ ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជា ការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹង កម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាល ថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននឹងផ្តល់ ការងារប្រមាណ ៦៥០កន្លែង និងបានប្តេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទៅមុខទៀត៕