ឯកឧត្តម ហួត ហាក់ ស្វាគមន៍វត្តមានក្រុមហ៊ុន TUI Hotels & Resortsដែលពង្រីកការវិនិយោគវិស័យទេសចរណ៍ នៅកម្ពុជា

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៦-០៥-២០២៥

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងការស្វាគមយ៉ាងកក់ក្តៅ ចំពោះក្រុមហ៊ុន TUI Hotels & Resorts ដែលបានពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ ក្នុងប្រទេសកម្ពុជា។ 
  
   នៅក្នុងជំនួបនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជម្រាបថា “រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សន្តិភាព បានធានាដល់ប្រទេសកម្ពុជា ជាគោលដៅដ៏សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា "មាសបៃតង" និងជាវិស័យអាទិភាព។ឯកឧត្តមបន្តថា វិស័យទេសចរណ៍ គឺជាអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងឯកជន និងសាធារណៈ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកម្រិតអន្តរជាតិ ដោយផ្អែកលើគោលការណ៍ "ជវភាពនៃតួអង្គតែមួយ"។
ការស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE-Sihanoukville ដែលជាសណ្ឋាគារដ៏ប្រណិត នឹងថ្មីមួយនៅចំកណ្តាលទីក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥។
ទន្ទឹមនោះ ឯកឧត្តម បានបង្ហាញមោទនភាពចំពោះភាពជាដៃគូដ៏សកម្មរវាងវិស័យសាធារណៈ និងឯកជន ដែលក្រសួងទេសចរណ៍ បន្តប្តេជ្ញាចិត្តក្នុងការជំរុញភាពជាដៃគូ និងកិច្ចគាំទ្រចំពោះគំនិតផ្តួចផ្តើមលើកកម្ពស់ការទាក់ទាញរបស់កម្ពុជាជាគោលដៅលំដាប់ពិភពលោកមួយ។ ឯកឧត្តមរដ្ឋមន្ត្រីអំពាវនាវឱ្យបន្តធ្វើការជាមួយគ្នា ដើម្បីធានាថាប្រទេសកម្ពុជា នៅតែជាកន្លែងប្រកបដោយបដិសណ្ឋារកិច្ច នវានុវត្តន៍ ភាពធន់, បរិយាប័ន្ន និងប្រកបដោយ ចីរភាពនៅក្នុងតំបន់។
ជាមួយគ្នានោះ លោក Sean O'Sullivan ប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្ម នៃក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍រៀលអីស្ទេត គ្រុប បានលើកឡើងថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគសណ្ឋារគារ TUI Hotels & Resorts ដោយនាំយកការគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចបែបអន្តរជាតិ ក្នុងវិស័យទេសចរណ៍ មកកាន់ក្រុងព្រះស៊ីហនុ។ សណ្ឋាគារ TUI BLUE-Sihanoukville មានទីតាំងនៅចំកណ្តាលនៃចំនុចបេះដូងរបស់ក្រុងព្រះសីហនុ ដែលមានចំនួន ២០០បន្ទប់ ជាមួយបន្ទប់ប្រភេទលំដាប់ផ្កាយ៥ ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ 
 លោកបញ្ជាក់ថា តាមរយៈក្រុមហ៊ុនខ្នាតយក្សនេះនឹងក្លាយជាស្ពានថ្មីដែលផ្សារភ្ជាប់ក្រុងព្រះសីហនុ ជាមួយការអភិវឌ្ឍផ្នែកទេសចរណ៍ ទៅកាន់សកលលោក ហើយនឹងធ្វើឱ្យក្រុងព្រះសីហនុជាទីតាំងដ៏ល្អបំផុត ដែលជាកន្លែងទេសចរណ៍ដ៏មានសារៈសំខាន់របស់កម្ពុជា។
គួរបញ្ជាក់ជូនថា វិស័យទេសចរណ៍ ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ទាក់ទាញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នៅក្នុងឆ្នាំ ២០២៤ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះ មានទេសចរអាល្លឺម៉ង់ជិត ៧៥០០០ នាក់ ក្នុងចំណោមទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧០០០ នាក់ ដែលបញ្ជាក់ពីការកើនឡើងជិត១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕