ទិវាពលកម្មអន្តរជាតិ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារនិងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥

MC.រដ្ឋបាលខេត្តសៀមរាប មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ដោយមានការចូលរួមពីសមាជិកសមាជិកាចំនួន៦០០នាក់ ។
    
   លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបានមានប្រសាសន៍លើកឡើងថាទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំងពិភពលោក ប្រារព្វឡើង ក្នុងគោលបំណងដើម្បីរំឭក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករ កម្មការិនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល ។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងទិវាពលកម្មអន្តរជាតិ១ឧសភា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរឡើងផងដែរ។
លោក ឌី រ៉ាដូ  អភិបាលរងខេត្តសៀមរាប មានប្រសាសន៍លើកទឹកចិត្ត ដល់មន្ទីរអង្គភាពជំនាញទាំងអស់ ប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជក ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាម ស្តង់ដាសេវាកម្មអាស៊ាន ដើម្បីធានាឲ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាពនិងកាន់តែមាន ភាពទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនជាបន្តបន្ទាប់ ។ ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតប ទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គម ជូនដល់កម្មករ កម្មការិនី និង យុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ។ ម៉្យាងទៀត ចំពោះបញ្ហាវិវាទការងារ សូមឲ្យបងប្អូនយើងមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធី តាមនីតិវិធីច្បាប់ស្តីពីការងារ ដែលមានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្មនៅតាមទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្តរបស់យើង ឬ ការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនផងដែរ ។  លោកអភិបាលរងខេត្ត បានលើកឡើងដែរថា ការជ្រើសយកប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»នេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ៕