ឯកឧត្តម ប៉ែន បូណា ៖ ប្រមុខដឹកនាំកម្ពុជាទាំងសម្តេចតេជោ និងសម្តេចធិបតីគឺជាមនុស្សរបស់មហាជន

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៧ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អតីត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមនុស្សរបស់មហាជន ដោយបានចុះជួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ដោយគ្មានការរើសអើងនោះទេ ។

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា សកម្មភាពយកចិត្តទុកដាក់របស់ប្រមុខដឹកនាំកម្ពុជាចំពោះប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់តាមរយៈការពារសុខសន្តិភាព បានសបញ្ជាក់ថា រាជរដ្ឋាភិបាលគឺចាត់ទុកពួកគាត់ជាកូនចៅ ហើយប្រមុខដឹកនាំក៏ជាមនុស្សរបស់មហាជនដែលអ្នកណាក៏អាចជួបបានទាំងអស់ ។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នកម្ពុជាបានបន្តការដឹកនាំដោយសម្តេចធិបតី បានបន្តវប្បធម៌ដ៏ល្អប្រពៃណីពីសម្តេចតេជោហ៊ុន សែន ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ នេះហើយគឺជាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេសដែលមានភាពរឹងមាំមកដល់សព្វថ្ងៃ ។
សំឡេង “យើងបើអត់មានថ្នាក់ដឹកនាំខ្លាំងដូចសម្តេចតេជោ និងសម្តេចធិបតីដែលបន្តវេនមកដល់ពេលនេះ ក្រុមប្រឆាំងជ្រុលនិយម មិនដឹងក្រឡុកប្រទេសយើងធ្លាក់ដល់ណាទេ ។ ដោយសារតែយើងមានថ្នាក់ដឹកនាំជាមនុស្សរបស់មហាជនទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនគ្រប់មជ្ឈដ្ឋានហ្នឹងហើយ បានជាយើងមានសព្វថ្ងៃ ការពារសន្តិភាពយ៉ាងរឹងមាំ ការអភិវឌ្ឍប្រទេសដ៏អស្ចារ្យ”។
ឯកឧត្តមប៉ែន បូណា ក៏បានរំលឹកកាលពីសម័យរបបខ្មែរក្រហមដែលចេញពីបាត់ដៃទទេគ្មានអ្វីនោះទេ ប៉ុន្តែក្រោយចេញពីរបបនេះរួចមក ក្រោមការដឹកនាំរបស់សម្តេចតេជោ បានកសាងហេដ្ឋារចនាសម្ព័ន្ធនានារហូតធ្វើឲ្យប្រទេសមានការអភិវឌ្ឍគ្រប់ទីកន្លែង សេដ្ឋកិច្ចរីកចម្រើននិង នាំប្រទេសជាតិឲ្យមានការទទួលស្គាល់នៅទូទាំងសកលលោក ៕

ឯកឧត្តម ប៉ែន បូណា ៖ ប្រមុខដឹកនាំកម្ពុជាទាំងសម្តេចតេជោ និងសម្តេចធិបតីគឺជាមនុស្សរបស់មហាជន
ឯកឧត្តម ប៉ែន បូណា ៖ ប្រមុខដឹកនាំកម្ពុជាទាំងសម្តេចតេជោ និងសម្តេចធិបតីគឺជាមនុស្សរបស់មហាជន
ឯកឧត្តម ប៉ែន បូណា ៖ ប្រមុខដឹកនាំកម្ពុជាទាំងសម្តេចតេជោ និងសម្តេចធិបតីគឺជាមនុស្សរបស់មហាជន