ព្រះកុរណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជា កម្លាំងចលករសំខាន់ក្នុងសង្គមជាតិ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិ អេង នារីរតន៍ ៧ ៥ ២០២៥

ភ្នំពេញ ៖ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជ បន្ទូលថា អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ ក្នុងការអប់រំបុត្រា-បុត្រីឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងសង្គមជាតិ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

យោងតាមព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលថា ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹក នូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល មិនមានអ្វីអាចប្រៀបផ្ទឹមបាននៃមាតាគ្រប់រូប ដែលខិតខំចំណាយ កម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និង មានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប។
ព្រះរាជសារបន្តថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ដូច្នេះចូរបុត្រគ្រប់គ្នា ត្រូវតបស្នងនូវឧបការគុណអ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា ។ ម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រ ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើម មក និងបន្តជារៀងរហូត ៕