លោក Trump ចង់ធ្វើការជាមួយប្រធានាធិបតីតួកគី ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥

អន្តរជាតិ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយថា លោកចង់ធ្វើការជាមួយ សមភាគីតួកគី លោក Recep Tayyip Erdogan ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំតួកគីថា "ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយ លោកប្រធានាធិបតី Erdogan ទៅលើបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដើម្បីបានបិទបញ្ចប់"។ លោកក៏បាន ពិភាក្សា អំពី អ៊ុយក្រែន ស៊ីរី និង ហ្គាហ្សា ហើយ បានយល់ព្រម ផ្លាស់ប្តូរទស្សនកិច្ចផងដែរ។ គួរបញ្ចាក់ថា ការិយាល័យរបស់លោក Erdogan បានឱ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សា លោកបានបង្ហាញ ពីចេតនាក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យជាច្រើន ជាពិសេសនៅក្នុង ឧស្សាហកម្មការពារជាតិ។ លោកក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ាកោតសរសើរចំពោះកិច្ចប្រឹងប្រែង របស់អាមេរិកក្នុងការជួបពិភាក្សាជាមួយអ៊ីរ៉ង់៕