ប្រធានាធិបតីប៉ាគីស្ថានសាទរតួនាទីរបស់រុស្ស៊ីក្នុងការបន្ថយភាពតានតឹងរបស់ខ្លួនជាមួយឥណ្ឌា

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥

អន្តរជាតិ៖ ប្រធានាធិបតីប៉ាគីស្ថានបានទទួលស្គាល់តួនាទីដ៏សំខាន់របស់រុស្ស៊ី ក្នុងការបន្ថយភាពតានតឹង ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា ដោយលោកបាននិយាយនៅក្នុងពិធីជប់លៀង នៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុង Islamabad ក្នុងឱកាសខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១-១៩៤៥ ឬរណសិរ្សបូព៌ាក្នុងអំឡុងសង្គ្រាមលោកលើកទី២ របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយថា "នៅក្នុងផ្ទៃខាងក្រោយ នៃការបង្កើនភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា រុស្ស៊ីអាច និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ កាត់បន្ថយស្ថានភាពបច្ចុប្បន្ន"។ "ប៉ាគីស្ថានចាត់ទុករុស្ស៊ីជាមហាអំណាចពិភពលោកដ៏សំខាន់ ដែលជា តួអង្គសំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់"។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីមានការព្រួយបារម្ភចំពោះការកើនឡើងនាពេល បច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន។ ទីក្រុងមូស្គូគឺជា "អ្នកគាំទ្រជាប់លាប់នៃការធ្វើឱ្យទំនាក់ទំនង មាន លក្ខណៈធម្មតា" រវាងប្រទេសទាំងពីរនេះ ហើយសង្ឃឹមថា "ការខ្វែងគំនិតគ្នាដែលមានស្រាប់នឹងត្រូវបាន ដោះស្រាយតាមរយៈមធ្យោបាយនយោបាយ និងការទូតលើមូលដ្ឋានទ្វេភាគី"។ គួរបញ្ចាក់ថា កាលពីថ្ងៃ ទី២២ ខែមេសា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបានបើកការបាញ់ប្រហារ ទៅលើអ្នកទេសចរក្នុងទីក្រុង ប៉ាហាលហ្គាម ភាគខាងជើងប្រទេសឥណ្ឌា ដោយបានសម្លាប់ជនជាតិឥណ្ឌា ២៦នាក់ និងភ្ញៀវទេសចរ ម្នាក់មកពីប្រទេសនេប៉ាល់ និងជាច្រើននាក់ផ្សេងទៀតរងរបួស៕