វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥
អន្តរជាតិ៖ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានទៅទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃ អង្គារ សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយលោក ដូណាល់ ត្រាំ ហើយបានប្រាប់ប្រធានាធិបតីអាមេរិក ដោយត្រង់ៗថា ប្រទេសកាណាដា មិនមែនសម្រាប់លក់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Carney ដែលបានឈ្នះការ បោះឆ្នោត កាលពីថ្ងៃទី២៨ ខែមេសា ដោយលោកបានសន្យាថានឹងរុញច្រានប្រឆាំងនឹងពន្ធរបស់ សហរដ្ឋអាមេរិក ក្រោយមកលោកបាននិយាយថា លោកក៏បានស្នើសុំឱ្យលោក Trump បញ្ឈប់ ការនិយាយជាសាធារណៈទៅកាន់ប្រទេសកាណាដាជារដ្ឋទី ៥១ ផងដែរ។ លោក Carney បានចាត់ ទុកកិច្ចប្រជុំនេះថាជាការស្ថាបនា ហើយភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងសំខាន់លើទំនាក់ទំនង ថ្មីមួយ ដែលលោកទទូចថា ចាំបាច់ត្រូវមានបន្ទាប់ពីបញ្ហាពន្ធគយ។ លោក Trump បានប្រាប់ អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺមានភាពល្អណាស់ ដោយភាគីទាំងពីរនឹងមិនពិភាក្សាអំពីប្រទេស កាណាដាដែលក្លាយជាផ្នែកនៃសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកបាននិយាយថាវានឹងជា "ទំនាក់ទំនង មួយដ៏អស្ចារ្យ"។ លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងការពារកាណាដាជានិច្ច "ដោយមិនគិត ពីអ្វីនោះទេ យើងនឹងធ្វើជាមិត្តជាមួយកាណាដា។ កាណាដាគឺជាកន្លែងពិសេសសម្រាប់ខ្ញុំ"៕