លោក Xi Jinping គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្ស៊ី

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥

អន្តរជាតិ៖ លោក Xi Jinping ប្រធានាធិបតីចិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក    ទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាម ស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១-១៩៤៥ ឬរណសិរ្សបូព៌ាក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលអតីត សហភាពសូវៀតបានប្រយុទ្ធជាមួយណាហ្ស៊ី អាល្លីម៉ង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ បើតាមសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា មេដឹកនាំចិនកំពុងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី ជាលើកទី១១ ចាប់តាំងពីឆ្នាំ ២០១៣។ សេវាកម្មសារព័ត៌មានវិមានក្រឹមឡាំងបានកត់សម្គាល់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលនឹងបន្តរហូតដល់ថ្ងៃទី១០ ឧសភា ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍន៍បន្ថែមទៀតនូវភាព ជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកទាំងពីរ ក៏នឹងរៀបចំការពិគ្រោះជាយុទ្ធសាស្ត្រទៅលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ផងដែរ៕