ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៥ ២០២៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា វាយតម្លៃចំពោះភាពប្រសើរឡើង នៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនៃថ្នាក់ដឹកនាំ ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត រាប់តាំងពីថ្នាក់ជាតិ រហូតដល់រដ្ឋបាលមូលដ្ឋាន។
ថ្លែងក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ Vongsack PHANTHAVONG ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរដ្ឋសភាឡាវ និងជាប្រធាន ក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា នៅថ្ងៃទី៧ ខែឧសភានេះ, សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី លើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានការកើនឡើងជាលំដាប់ ទាំងក្នុង ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតបត្តិ។
សម្តេចប្រធានរដ្ឋសភា លើកឡើងថា កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងឡាវ មិនត្រឹមផ្តល់ផល ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុង ក្របខណ្ឌទ្វេភាគី និងលើវេទិកាអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាដើម។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានអាយុកាល៦៩ឆ្នាំ មកហើយនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ លទ្ធផលជាវិជ្ជមានដល់ប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ។
ក្នុងនាមប្រធានរដ្ឋសភា សម្តេចបានសម្តែងការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្តថែរក្សា លូតលាស់ និងរីកចម្រើនជា បន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនត្រឹមតែជាមោទនភាពសម្រាប់ប្រទេស យើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភព នៃក្តីប្រាថ្នាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃផ្សេងទៀត ផងដែរ។
ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរដ្ឋសភាឡាវ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូរដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះ អនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែល រដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នឹងជួបពិភាក្សាការងារជាមួយគណៈកម្មការទី៤រដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ ព្រមទាំងត្រូវទស្សនកិច្ចស្វែងយល់នៅខេត្តព្រះសីហនុផងដែរ។ 
សូមបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានលើកឡើងដូចគ្នាពី កិច្ចខិតខំជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទំាងពីរឱ្យមានសន្ទុះ កើនឡើង បន្ថែមទៀត។ 
ភាគីទាំងពីរក៏បានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើវិស័យការពារជាតិ និងសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីធានាឱ្យបាន នូវ សុវត្ថិភាព សន្តិភាពបន្ថែមទៀត និងបង្កលក្ខណៈឱ្យកាន់តែប្រសើរលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានគំាទ្រនិងជំរុញពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទំាងពីរឱ្យបានចប់សព្វគ្រប់ ឆាប់ៗ មានភាពច្បាស់លាស់ ត្រឹមត្រូវ ជាបន្ទាត់ព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ សម្រាប់ទុកជូនកូនចៅ ជំនាន់ក្រោយ៕

ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ
ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ
ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ
ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ
ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃចំពោះភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ