មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលក្មេងកើតជំងឺមហារីក១០០នាក់ ក្នុងមួយឆ្នាំៗ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៦ ៧ ២០២៥
ភ្នំពេញ ៖ ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងកើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃសម្រាប់កុមារម្នាក់។

យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី៧ ខែឧសភានេះ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ក្នុងនោះការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីកម្នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លារ ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក ។
សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ ដូចជាមហារីកគ្រាប់ឈាមស , មហារីកខ្លួនក្បាល , មហារីកឆ្អឹង , មហារីកដុំសាច់ច្រមុះ, មហារីកកូនកណ្តុរ , មហារីកសួតនិងមហារីកនៅហ្នឹងពោះវៀនធំ ។ ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម , មហារីកនៅកោសិកាប្រសាទ ខណៈថ្មីៗនេះមន្ទីរពេទ្យក៏បានទទួលព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំផងដែរ។
ការលើកឡើងពីអត្រាក្មេងកើតជំងឺមហារីកនេះ បន្ទាប់ពីកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” នាថ្ងៃ៥ ឧសភា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ ក្នុងពិធីបើកនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសឲ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងផ្សព្វផ្សាយពីរបបអាហារដល់ពលរដ្ឋ ជៀសវាងអាហារណាមិនល្អបរិភោគហើយ នាំឲ្យប៉ះពាល់ដល់សុខភាព នឹងឈានទៅរកជំងឺមហារីក៕