សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៥ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ការពារសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។

ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គឺជាទិវាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំង នគរបាលជាតិ «១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥» ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយ ពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតមកដល់ពេលនេះ មានរយៈពេល ៨០ឆ្នាំហើយ ដែលវីរៈកងកម្លាំងនគរបាលជាតិកម្ពុជាបាន ចាប់បដិសន្ធិ និងបានវិវត្តន៍ឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញ នៃរបត់សង្គម ហើយជាអកុសលក្នុងសម័យកាលខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័ននគរបាលជាតិ កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីប្រទេសជាតិកម្ពុជាត្រូវបានសង្គ្រោះ ផុតពីរបបប្រល័យពូជសាសន៍។ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះកងកម្លាំង នគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព៕