អាជ្ញាធរឃុំតាឡាតធ្វើយុទ្ធនាការភូមិឃុំគ្មានថង់ប្លាស្ទិក

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនស្ទឹងត្រែង ថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អាជ្ញាធរឃុំតាឡាតស្ថិតនៅខេត្តស្ទឹងត្រែងបានរួមគ្នាធ្វើយុទ្ធនាការភូមិឃុំគ្មានថង់ប្លាស្ទិកដោយបានបំផុសស្មារតីប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមសាលារៀន ឲ្យនាំគ្នាស្រឡាញ់បរិស្ថាន និងធ្វើជាជនបង្គោល ជួយផ្តល់សារអប់រំ ទៅមិត្តភក្តិផ្សេងៗទៀត ឱ្យបញ្ឈប់ការបោះចោលថង់ប្លាស្ទិក រាយប៉ាយតាមទីសាធារណៈ។ 

ក្នុងងសកម្មភាពសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យមូលដ្ឋាន គ្មានថង់ប្លាស្ទិកនៅឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែងនៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥លោកម៉ូន ខិប មេឃុំតាឡាតបានបញ្ជាក់ថា៖អាជ្ញាធរឃុំបានសហការជាមួយ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្សប្រមាណជិត៥០០នាក់បានធ្វើសកម្មភាពសម្អាតបរិស្ថាននៅតាមដងផ្លូវក្នុងភូមិដើម្បីបង្ហាញនិងជំរុញឱ្យរួមគ្នាស្រឡាញ់បរិស្ថានធ្វើឱ្យភូមិឃុំគ្មានថង់ប្លាស្ទិក ។
លោកបន្តថា៖សកម្មភាពនេះក្នុងគោលបំណងដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋយើងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងឈប់បោះសំរាមចោលរាយប៉ាយនៅក្នុងភូមិដើម្បីធ្វើឲ្យមូលដ្ឋានរស់នៅមានសោភ័ណភាពល្អ បរិស្ថានស្អាតភ្ញៀវទេសចរចាប់អារម្មមកលេងកំសាន្តនៅក្នុងភូមិឃុំបែបសមញ្ញ របស់យើងផង។
      លោកសួសសុផាតនាយកសាលាបឋមសិក្សាខ្សាច់ថ្មីធំ នៅឃុំតាឡាតបានបញ្ជាក់ថា៖ នេះជាកាតព្វកិចមួយដែលក្រសួងអប់រំយុវជននិងកីឡា តែងយកចិត្តទុកដាក់ និងអប់រំសិស្សានុសិស្សឱ្យ ស្រឡាញ់បរិស្ថានចាប់ពីវ័យកុមារឡើងទៅ។
  លោកបន្តថា៖ការបណ្តុះផ្នត់គំនិត្តនេះពិតជាមានអត្ថប្រយោជន៍ដើម្បីឱ្យពួកគាត់ចូលរួម ធ្វើកិច្ចការងារសង្គម  និងចេះ ធ្វើអនាម័យនៅតាមផ្ទះឲ្យបានល្អដើម្បីការរស់នៅ មានសុខភាពល្អប្រសើរ ។
        លោកបន្តថា៖សំខាន់ជាងនេះទៀតកុមារយើងបានក្លាយទៅជាជនបង្គោល ជួយផ្សព្វផ្សាយអប់រំទៅដល់មិត្តភក្កិ និងជម្រាបទៅ បងប្អូននៅក្នុងភូមិផងរបងជាមួយ ឱ្យទុកដាក់និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវនិងមិនយកទៅចោលរាយប៉ាយបង្កផលប៉ះពាល់ផ្នែកបរិស្ថាននោះទេ។
សូមបញ្ចាក់ថា៖សកម្មភាពសម្អាតបរិស្ថានដើម្បីមូលដ្ឋានគ្មានថង់ប្លាស្ទិកនេះអាជ្ញាធរស្រុកសេសានបានរៀបចំធ្វើឡើងព្រមគ្នានៅទូទាំងស្រុក ក្នុងគោលបំណងលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ពេលបរិភោគអ្វីៗហើយ  បញ្ឈប់ការចោលថង់ប្លាស្ទិកនៅតាមដងផ្លូវនិងនាំគ្នាស្រឡាញ់បរិស្ថាន ដូចគិតិលោកលើកឡើងថា (យើងខ្ញុំមិនស្អាប់ទេសំរាម តែស្អាប់អ្នកចោលសំរាមរាយប៉ាយ) ៕

គឹមហឿន ស្ទឹងត្រែង ថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៥