វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥
អន្តរជាតិ៖ លោក Sergey Kharchanko អនុព័ន្ធយោធារបស់ស្ថានទូតរុស្ស៊ីបាននិយាយថា លោក Sanjay Seth រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា នឹងតំណាងប្រទេសរបស់លោកនៅឯក្បួនដង្ហែជ័យជម្នះនៅទីក្រុងមូស្គូនាថ្ងៃទី៩ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "លោក Sanjay Seth រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីចូលរួមការប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១-១៩៤៥ ឬរណសិរ្សបូព៌ាក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលអតីតសហភាពសូវៀតបានប្រយុទ្ធជាមួយណាហ្ស៊ី អាល្លីម៉ង់"។ លោកបានបន្ថែមថា "ចំណែកឯលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា មិនអាចមកចូលរួមបាននោះទេ ប៉ុន្តែលោកគឺបានស្នើសុំឱ្យជូនពរដល់សហសេវិករុស្ស៊ី"។ គួរបញ្ជាក់ថា ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយថា លោករដ្ឋមន្ត្រីការពារជាតិ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីចូលរួមក្បួនដង្ហែ ខណៈប្រទេសឥណ្ឌាកំពុងមានភាពតានតឹងជាមួយប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងទេសចរណ៍ដ៏ពេញនិយមក្នុងទឹកដីសហភាពឥណ្ឌា និងតំបន់កាស្មៀ ដែលបានសម្លាប់មនុស្ស ២៦នាក់៕