វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥
អន្តរជាតិ៖ នៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានចុះត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវ និងគ្រឿងចក្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សារព័ត៌មាន KCNA បានបន្តឱ្យដឹងថា លោក គីម បានសរសើររោងចក្រសម្រាប់ការបង្កើនផលិតកម្មដល់ "កម្រិតមធ្យមក្នុងមួយឆ្នាំ" និងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនថាមពលប្រយុទ្ធជាមូលដ្ឋាននៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។ សមាជិកសភាកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនដោយដកស្រង់សំដីភ្នាក់ងារចារកម្មរបស់ប្រទេសនេះថា ប្រទេសកូរ៉េខាងជើងបានផ្តល់ "មីស៊ីល និងគ្រាប់ផ្លោងមានតម្លៃរាប់ពាន់លានដុល្លារ" ដល់ប្រទេសរុស្ស៊ីក្នុងការលុកលុយប្រទេសអ៊ុយក្រែន ព្រមទាំងការដាក់ពង្រាយទាហានប្រហែល ១៥,០០០នាក់ផងដែរ។ គួរបញ្ជាក់ថា ប្រការនេះបានផ្តល់ឱ្យរុស្ស៊ីនូវគុណសម្បត្តិក្នុងសមរភូមិនៅតំបន់ Kursk ភាគខាងលិច ហើយបាននាំឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ៕