រដ្ឋមន្ត្រីការបរទេសអាម៉េរិកបាននិយាយថា អាម៉េរិកមានបំណងចូលរួមជាមួយឥណ្ឌា និងប៉ាគីស្ថាន ដើម្បីដោះស្រាយជម្លោះ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥

អន្តរជាតិ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិកបាននិយាយថា រដ្ឋបាលសហរដ្ឋអាម៉េរិកនឹងបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដើម្បីដោះស្រាយជម្លោះទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបានសង្កត់ធ្ងន់ថា លោកកំពុងតាមដានស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានយ៉ាងដិតដល់។ សហរដ្ឋអាម៉េរិក "បន្តចូលរួមទាំងថ្នាក់ដឹកនាំឥណ្ឌា និងប៉ាគីស្ថាន ដើម្បីឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី"។ កាលពីថ្ងៃអង្គារ លោក Donald Trump ប្រធានាធិបតីអាម៉េរិក បានសម្តែងក្តីសង្ឃឹមថា ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រសួងការពារជាតិឥណ្ឌាបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ នឹងបានវាយប្រហារលើគោលដៅចំនួនប្រាំបួននៅក្នុងប្រទេសប៉ាគីស្ថាន។ បើតាមសេចក្តីថ្លែងការណ៍បាននិយាយថា ការវាយប្រហារទៅលើទីតាំងដែលការវាយប្រហារភេរវកម្មប្រឆាំងនឹងឥណ្ឌាត្រូវបានគ្រោងទុក និងដឹកនាំ។ ក្រសួងបានកត់សម្គាល់ថា ជំហានទាំងនេះបានធ្វើតាមការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃ ដែលបានសម្លាប់ជនជាតិឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់៕