នៅចុងសប្តាហ៍នេះសហរដ្ឋអាម៉េរិក និងចិន នឹងបើកកិច្ចចរចាទៅលើបញ្ហាពន្ធ

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ឧសភា ២៥

អន្តរជាតិ៖ នាចុងសប្តាហ៍នេះលោក Scott Bessent រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងប្រធានក្រុមចរចាពាណិជ្ជកម្ម លោក Jamieson Greer របស់សហរដ្ឋអាម៉េរិក គ្រោងនឹងជួបជាមួយលោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិននៅឯប្រទេសស្វីស សម្រាប់កិច្ចពិភាក្សាដែលអាចជាជំហានដំបូង ដើម្បីឆ្ពោះទៅរកដំណោះស្រាយសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ផែនការនៃជំនួបនេះ គឺត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ ហើយនេះក៏ជាជំនួបមួយដែលនឹងកើតមានឡើងបន្ទាប់ពីភាពតានតឹងទៅលើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ ភាគីទាំងសងខាងត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការបន្ធូបន្ថយពន្ធ ដោយក្រុមអ្នកចរចានឹងជជែកគ្នាអំពីការលុបបំបាត់ពន្ធលើផលិតផលជាក់លាក់ ដែលមានក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកស្តីពីការលើកលែងចំពោះផលិតផលតូចតាច និងបញ្ជីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា តាមការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក និងក្រសួងហិរញ្ញវត្ថុអាម៉េរិកបានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះលោក Greer និងលោក Bessent នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងហ្សឺណែវ ហើយក៏នឹងជួបប្រធានាធិបតីស្វីស ដើម្បីពិភាក្សាពីការចរចាលើពាណិជ្ជកម្មទៅវិញទៅមកផងដែរ៕