សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង៩ម៉ឺនដុល្លារ ពីសប្បុរសជន

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី ៖ ថវិកាជាង ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីយកទៅប្រើប្រាស់ក្នុងការងារមនុស្សធម៌។
ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីសប្បុរសធម៌ អបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងខួបលើកទី៧០ឆ្នាំ នៃទិវាកាកបាទ  ក្រហមកម្ពុជា។
ឯកឧត្តម ឈួន វិន សមាជិកកិត្តិយសកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណនិង កោតសរសើរ ដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជនសាខាកាកបាទក្រហមខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ពន្ធ័ទាំងអស់ ជានិច្ចកាល តែងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការ បំពេញតួនាទីរបស់ខ្លួនឱ្យទទួលបាននូវជោគជ័យ និងសមិទ្ធផលដ៏ធំធេង ឆ្លើយតបបានយ៉ាងស័ក្តិសម និងទាន់ពេលវេលាទៅនឹងការងារជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាព និងការទទួល  ខុសត្រូវខ្ពស់។
ជាមួយគ្នានេះ  ឯកឧត្តម  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានចូលរួមជួយគាំទ្រជាថវិកា សម្ភារៈ ស្មារតី និងបច្ចេកទេសសម្រាប់ប្រតិបត្តិការមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី នៅគ្រប់កាលៈទេសៈ។
 
ឯកឧត្តម បន្ថែមថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមជួយជ្រោមជ្រែង និងការជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនទាំងអស់ ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី មានលទ្ធភាពអាចបំពេញ បេសកកម្មជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋានបានទាន់ពេលវេលា៕