ក្រុមអ្នកសម្អាតនៅបរិវេណកសិន្ធុប្រាសាទអង្គរ បង្ហាញអារម្មណ៍រីករាយ ដែលបានរួមចំណែកឱ្យតំបន់នេះ ស្រស់ស្អាតទាក់ទាញទេសចរឱ្យចង់មកកម្សាន្ត

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

MC.បើសិនយើងបានធ្វើដំណើរឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ លោកអ្នកពិតជាបានឃើញនូវសកម្មភាព ជាច្រើន ទាំងកិច្ចការជួសជុល ថែទាំ អភិរក្សប្រាង្គប្រាសាទ ដើមឈើ រួមទាំងកិច្ចការងារបរិស្ថានជាដើម ដោយធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល រក្សាបាននូវសម្រស់ស្រស់ស្អាត មានសោភណភាព ជាប្រចាំ ដើម្បីទទួលស្វាគមន៍ទេសចរជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ ក្រុមការងារផ្នែកសម្អាតវិញ ក៏បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចការបោសសម្អាត ដកហូតកូនរុក្ខជាតិតូចៗ មិនថានៅ រដូវប្រាំងឬវស្សាឡើយ ដោយពួកគាត់តែងបង្ហាញសកម្មភាពជារៀងរាល់ថ្ងៃ នៅតាមទីតាំងរៀងៗខ្លួន ស្ទើរមិនខកខានថ្ងៃណាមួយឡើយ។ 

កិច្ចការងារបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងនៅលើគោក ក្នុងទឹក និងបរិយាកាសជុំវិញនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ក្នុងការសម្អាតជាប្រចាំ។ ជាមួយគ្នានេះ ក្រុមការងារផ្នែក សម្អាត បានបង្ហាញអារម្មណ៍រីករាយ ដែលពួកគាត់ជាចំណែកមួយ ជួយឱ្យបរិស្ថាននៅរមណីយដ្ឋានអង្គរ ស្រស់បំព្រងគ្រប់រដូវកាល។
អ្នកស្រីទុយ ហេង មានអាយុ៤៦ឆ្នាំ មកពីភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ជាក្រុមការងារ ផ្នែកសម្អាតរបស់អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចាប់តំាងពីឆ្នាំ២០១៦មកអ្នកស្រី បានចូលបម្រើ ការងារក្នុងតួនាទីជាអ្នកសម្អាត បច្ចុប្បន្នអ្នកស្រី កំពុងបំពេញការងារ សម្អាតរុក្ខជាតិដុះក្នុងទឹកនៃកសិន្ធុ ប្រាសាទ អង្គរវត្ត មាន ស្មៅ ស្គន់ សារ៉ាយ កំប្លោក និងត្រកួនផង ដែលដុះមកជាប្រចាំនៅជុំវិញនេះ រួមទាំងសំរាមជាដើមដែលធ្លាក់ឬអណ្តែតនៅក្នុងទឹក។ អ្នកស្រីថា ជាប្រចាំថ្ងៃ នៅក្នុងក្រុមអ្នកស្រីមាន សមាជិកចំនួន៤នាក់ បានអុំទូកនៅលើផ្ទៃទឹក ដើម្បីកាត់សម្អាតកូនរុក្ខជាតិទាំងឡាយ កុំឱ្យរីកដុះដាល នៅតាមផ្ទៃទឹក។ ដោយរុក្ខជាតិទាំងនេះ បើដុះច្រើន ធ្វើឱ្យទឹកក្នុងកសិន្ធុប្រែមកជាខ្មៅ កខ្វក់និងមានក្លិន មិនល្អ ប៉ះពាល់ដល់សោភណភាពនៅទីនេះទាំងមូល។ ប៉ុន្តែក្រោយពេលសម្អាតរួចរាល់ ទឹកក៏ថ្លាល្អ មានភាពស្រស់ស្អាត ធ្វើឱ្យភ្ញៀវទេសចរចូលចិត្តមកអង្គុយកម្សាន្តមិនចេះដាច់។ ក្នុងនាមជាអ្នកសម្អាតមួយរូប អ្នកស្រីទុយ ហេង ពិតជារីករាយ និងមានមោទនភាព ដែលបានចូលរួម ចំណែកមួយ ធ្វើឱ្យទឹកនៅកសិន្ធុអង្គរស្រស់ស្អាត ជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរ។
 កាលណាវាដុះច្រើន មើលទៅទឹកក៏អត់ស្អាត មើលទៅវាជាំ វាកខ្វក់ណាស់ ដល់បានសម្អាត ហើយស្អាតមើលទៅទឹកថ្លា ហើយក៏អត់មានសំរាមដែរ មើលទៅដឹងតែស្អាត។ អាចអង្គុយមើល លែងត្រី គេចូលចិត្តមកលែងត្រីតាមនេះណាស់ អ្នកណាក៏ចង់មកដែរ មកលែងត្រី។ខ្ញុំសប្បាយចិត្ត អត់សូវដុះអ៊ីចេះ មើលទៅសប្បាយ វាស្អាត ឃើញតែទឹកអត់ឃើញមានសំរាមទេ។ 
បើតាមអ្នកស្រីទុយ ហេង បញ្ជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បច្ចុប្បន្ននេះបានយល់ដឹងកាន់តែច្រើន ពីការទុកដាក់វេចខ្ចប់សំរាម ពួកគាត់នៅពេលមកអង្គុយលេងញុំាអាហារ ឬលែងសត្វនៅតំបន់នេះ មិនសូវបោះចោលសំរាមចូលទៅក្នុងទឹកដូចពេលមុនឡើយ ដោយសារពួកគាត់សង្កេតឃើញនៅកសិន្ធុ ប្រាសាទឬរមណីយដ្ឋានអង្គរទាំងមូល មានភាពស្រស់ស្អាត គ្មានសំរាម និងមានធុងសំរាមគ្រប់ទិសទី សម្រាប់ទុកដាក់សំរាមរបស់ពួកគាត់។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរាក៏តែងអំពាវនាវជាប្រចាំ ដល់សាធារណជននិងភ្ញៀវទេសចរទាំងអស់ សូមកុំបោះសំរាមគ្រប់ប្រភេទចូលក្នុងទឹកកសិន្ធុ ដែលជាហេតុនាំឱ្យទឹកកខ្វក់ ប៉ះពាល់ដល់សោភណភាព  ប្រាសាទ និងជីវិតសត្វដែលអាស្រ័យក្នុងទឹកផងដែរ៕