ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៨ ឧសភា ២៥

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើក្រុមហ៊ូទី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោងតាមសេចក្តីរាយការណ៍របស់ លោក ត្រាំ បានឱ្យដឹងថា ការបញ្ឈប់ការវាយប្រហាររបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីរបស់យេម៉ែន បានយល់ព្រមបញ្ឈប់ការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានរាយការណ៍នេះ វានឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសយេម៉ែន ដែលបានចាប់ផ្តើមប្រឆាំងនឹងក្រុមហ៊ូទី ចាប់តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ៕