វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៨ ឧសភា ២៥
អន្តរជាតិ៖ លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) បានលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី៩ ខែឧសភា ដោយសារការឆ្លងវីរុសកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ មន្ត្រីវិមានក្រឹមឡាំងបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធ Telegram ថា "លោកប្រធានាធិបតីឡាវ មិនបានចូលរួមក្នុងពីធីជ័យជម្នះនោះទេ ដោយសារតែគាត់វិជ្ជមានជំងឺកូវីដ-១៩ ដូចនេះរដ្ឋមន្ត្រីការបរទេសនឹងមកជំនួសលោក ស៊ីសុលីត វិញ"។ គួរបញ្ជាក់ថា លោកប្រធានាធិបតីឡាវ គឺស្ថិតក្នុងចំណោមមេដឹកនាំរដ្ឋទាំង ២៩ ដែលគេរំពឹងថានឹងមកចូលរួមនៅទីក្រុងមូស្គូនៅថ្ងៃជ័យជម្នះ៕