កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៨ ឧសភា ២៥

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សំដីរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមទីភ្នាក់ងារព័ត៌មាននេះបានឱ្យដឹងថា មីស៊ីលជាច្រើនត្រូវបានបាញ់ចេញពីតំបន់ជុំវិញទីក្រុង Wonsan ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា កូរ៉េខាងជើង ក៏បានបាញ់មីស៊ីលផងដែរនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា។ បន្ទាប់មក ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រលឿង៕