ប្រធានាធិបតីទីម័រឡេស្តេ ចាត់ទុកសម្តេចតេជោ ជាឥស្សរជនជាន់ខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៨ ៥ ២០២៥ 

ភ្នំពេញ ៖ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនជាន់ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលលះបង់យ៉ាងធំធេងក្នុងការស្វែងរកសន្តិភាព។

នាឱកាសដំណើរអញ្ជើញទស្សនកិច្ចជាផ្លូវរដ្ឋរបស់សម្តេចតេជោ នៅទីម័រឡេស្តេរយៈពេល២ថ្ងៃពីថ្ងៃ៧-៨ឧសភា ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាយ៉ាងប្លែកអស្ចារ្យ តាមរយៈឯកឧត្តមផ្ទាល់ជាអ្នកបើករថយន្តជូនសម្តេចពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ ។ 

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្តេចតេជោមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា នាថ្ងៃទី៨ ខែ ឧសភា សម្តេចបានបង្ហាញក្តីរំភើបជាខ្លាំង  ដោយសម្តេចតេជោបញ្ជាក់ថា ការទទួលបដិសណ្ឋារកិច្ចបែបនេះ មិនអាចប្រព្រឹត្តទៅបានឡើយ បើសិនជាទំនាក់ទំនងនៃប្រទេសទាំងពីរមិនល្អនិងមិនរឹងមាំដូចសព្វថ្ងៃ។
ជាការឆ្លើយតបប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងថា ក្នុងនាមឯកឧត្តមជាអ្នកដឹកនាំប្រទេសទីម័រឡេស្តេទាំងមូល មានមោទនភាពជាទីបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចនេះ ។
 “ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតាបញ្ជាក់ថា ទីម័រឡេស្តេគឺជាមិត្តដ៏ល្អ គឺជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏សរសើរពីឥស្សរភាពរបស់សម្តេចតេជោដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍”។
ឯកឧត្តមអ្នកនាំពាក្យបន្តទៀតថា មិនតែប៉ុណ្ណោះប្រធានាធិបតីទីម័រឡេស្តេ ក៏រំលេចអំពីវីរភាពនៃការពលីកម្មរបស់សម្តេចតេជោក្នុងបុព្វហេតុដើម្បីកម្ពុជា ។ ឯកឧត្តមបានហៅវីរភាពរបស់សម្តេចតេជោ ជាអ្នករំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជាស្ថាបនិកក្នុងសម័យទំនើប ៕