មន្រ្តីជំនាញរកឃើញមឹកស្រស់ដាក់លក់ផ្សារនៅខេត្តបាត់ដំបងជាង៣០គីឡូមានសារធាតុគីមីហាមឃាត់

009 | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ មន្រ្តីជំនាញបានចុះធ្វើការត្រួតពិនិត្យទំនិញ ប្រភេទឧបភោគបរិភោគនៅក្នុងផ្សារបឹងឈូកខេត្តបាត់ដំបង បានរកឃើញមឹកស្រស់ជាង៣០គីឡូ មានប្រើប្រាស់សាធាតុគីមីហាមឃាត់ដែលប៉ះពាល់ដល់សុខភាព អ្នកទទួលទាន ។

មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង សហការពីមន្ទីរពាណិជ្ជកម្ម និងអាជា្ញធរពាក់ព័ន្ធ អមដោយរថយន្តមន្ទីរពិសោធន៍ខ្នាតតូច បានចុះត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារបឹងឈូកខាងលើនេះ កាលពីថ្ងៃទី០៧ខែឧសភា បានពិនិត្យតូបលក់ដូរចំនួន១២ទីតាំង ។

របាយការណ៍មន្រ្តីជំនាញបញ្ជាក់ថា ក្នុងចំណោមតូបទាំង១២ទីតាំង បានវិភាគរកសាធាតុគីមីហាមឃាត់ចំនួន១៩គំរូ  ក្នុងនោះមាន បង្គារស្រស់ ដៃមឹកយក្ស មឹកស្រស់ មឹករំដួល ប្រហិតសាច់គោ សាច់ប៉ាត់តេ សរសៃគុយទាវ ជ្រក់(ស្ពៃ -ត្រសក់ស្រូវ-ម៉ំាងល្ហុង) មីលឿងពងទា ណែម(ណែមត្រី -ណែមស្បែកជ្រូក) សណែ្តកបណ្តុះ នំស្លឹកស្រស់ នំចាំង ទឹកខ្មេះអៀង ជាដើម ។

របាយការណ៍បញ្ជាក់ថា ក្រោយការត្រួតពិនិត្យនិងវិភាគ១៩គំរូខាងលើ មន្រ្តីជំនាញរកឃើញ មឹកដៃយក្ស មឹករំដួល មឹកស្រស់ ចំនួនសរុប ៣៤.៥គីឡូក្រាម មានប្រើប្រាស់សារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ។

ក្រោយពីពិនិត្យរួចមន្រ្តីបានដកហូតយកមកកម្ទេចចោលតាមនីតិវិធី  និងបានពន្យល់ណែនាំផ្សព្វផ្សាយបន្ថែមដល់បងប្អូនអាជីវករ អំពីអនាម័យម្ហូបអាហារ ធ្វើយ៉ាងណាមានសុវត្ថិភាពខ្ពស់ក្នុងការលក់ជូនអតិថិជន ៕