ស្នងការនគរបាលខេត្តបាត់ដំបងឆ្លើយតបភ្លាមៗចំពោះការផ្សព្វផ្សាយនិងសេចក្តីខមមិនរបស់ប្រជាពលរដ្ឋក្នុងបណ្តាញសង្គមនៅមូលដ្ឋានទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់

009 | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ញ៉ែម ចាន់ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

យោងតាមផេកហ្វេសប៊ុកផ្លូវការស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បង្ហោះនៅថ្ងៃទី ៨ ឧសភានេះ បញ្ជាក់ថាកាលពីថ្ងៃទី០៦និងទី០៧ ខែ ឧសភា ឆ្នាំ២០២៥ កត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនៅក្នុងបណ្តាញ សង្គម និងការខមមិនចូលមកក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាក់ទងនឹងករណីដែលថា មានការបើកឱ្យមានល្បែងភ្នាល់តាមអនឡាញខុសច្បាប់ នៅក្នុងមូលដ្ឋានស្រុក សំពៅលូន និងស្រុកបវេល ខេត្តបាត់ដំបង។

 

​ដោយយោងតាមការផ្សព្វផ្សាយនិងផ្តល់នូវមតិយោបល់ក្នុងរឿងនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកទាំងពីរ ឱ្យពិនិត្យនិងធ្វើការស្រាវជ្រាវលើបញ្ហានេះដោយទំនាក់ ទំនងគ្នាជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន។

ថ្ងៃដដែលនោះលោកអធិការនគរបាលស្រុកសំពៅ លូន និងស្រុកបវេល បានដឹកនាំធ្វើការពិនិត្យលើបញ្ហានៅស្រុកសំពៅលូនរូបភាពដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គម នោះគឺពុំមែនជាទីកន្លែងបើកឱ្យមានល្បែងភ្នាល់តាមអនឡាញ ដូចការលើកឡើងនោះទេពោលគឺជាកន្លែងលក់ កាហ្វេ បាយនិងគុយទាវ ដែលមានអតិថិជនចូលទៅទទួលទាន ជាធម្មតា។

 

ចំណែកនៅស្រុកបវេលទីតាំងដែលមហាជនបានផ្តល់មកនោះគឺពុំមែនជាទីកន្លែងបើកឱ្យមានល្បែងភ្នាល់តាមអនឡាញ នោះទេពោល គឺជាកន្លែងលក់ កាហ្វេ បាយនិងគុយទាវ ដែលមានអតិថិជនចូលទៅទទួលទានជាធម្មតា ក៏ប៉ុន្តែទីកន្លែងនេះកាលពីពេលមុនធ្លាប់មានមែនតែត្រូវបានសមត្ថកិច្ចចុះទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ កន្លងមកហើយ បច្ចុប្បន្នមិនមានទេ ។

ទោះជាបែបនេះក្តីសមត្ថកិច្ចដែលបានចុះទៅដល់ចំ ណុចទីតាំងខាងលើ បានណែនាំឱ្យម្ចាស់ទីកន្លែងនេះ កុំឱ្យមានការពាក់ព័ន្ធជាមួយនឹងករណីល្បែងភ្នាល់ខុសច្បាប់ឱ្យសោះ ដើម្បីចៀសវាងនូវកំហុសឆ្គង និងបង្កឱ្យមានបញ្ហាដល់ខ្លួន ប្រសិនបើសមត្ថកិច្ចរកឃើញ ថា មានប្រព្រឹត្តិមែននោះ។

 

ទន្ទឹមនឹងការចុះទៅពិនិត្យភ្លាមៗ អង្គភាពនគរបាលស្រុកទាំងពីរបានធ្វើការផ្សព្វផ្សាយឆ្លើតតប និងបក ស្រាយនៅក្នុង គណនីហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួនរួចមកហើយ ទន្ទឹមនេះក៏សូមអរគុណចំពោះការ ចូលរួម នូវមតិយោបល់របស់មហាជន ពីជ្រុងម្ខាងនៃបញ្ហាដែលលោកយល់ថា នោះគឺជាបញ្ហាអសន្តិសុខសង្គម ប្រសិនបើ ករណីល្មើសកើតមាននៅមូលដ្ឋានមែននោះ ហើយចាំបាច់សមត្ថកិច្ចធ្វើការពិនិត្យស្រាវជ្រាវនិងឆ្លើយតបភ្លាមៗជូន៕

ស្នងការនគរបាលខេត្តបាត់ដំបងឆ្លើយតបភ្លាមៗចំពោះការផ្សព្វផ្សាយនិងសេចក្តីខមមិនរបស់ប្រជាពលរដ្ឋក្នុងបណ្តាញសង្គមនៅមូលដ្ឋានទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់
ស្នងការនគរបាលខេត្តបាត់ដំបងឆ្លើយតបភ្លាមៗចំពោះការផ្សព្វផ្សាយនិងសេចក្តីខមមិនរបស់ប្រជាពលរដ្ឋក្នុងបណ្តាញសង្គមនៅមូលដ្ឋានទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់