វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែពិសាខ ឆ្នាំម្សាញ់សប្តិស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាដែលទំហំប25m x12m ស្ថិតនៅវត្តប្រជុំអង្គ ភូមិបាក់រនាស់ សង្កត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោក លោកស្រីជាសប្បុរសជន យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
សូមបញ្ជាក់ថា វត្តប្រជុំអង្គជាវត្តមួយទើបបង្លើតថ្មី។ សប្បុរសជន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមនឹងព្រះសង្ឃនិងក្រុមការងារចជួយមូលដ្ឋានក្រុងស្វាយរៀងបានមូលមតិគ្នាកសាងព្រះវិហាររួចហើយ រួមនឹងសមិទ្ធិផលមួយចំនួនទៀត ដូចជារបងក្លោងទ្វារចូល កុដិជាដើម។ ប៉ុន្តែនៅខ្វះឧបដ្ឋានសាលានិងសំណង់តូចធំមួយចំនួនទៀត។
ហើយនៅពេលនៅបានរៀបចំក្រុងពាលីបញ្ចបឋមសីលាដើម្បីកសាងឧបដ្ឋានំសាលាថ្មីនៅឡើងសម្រាប់ឲ្យពុទ្ធបរិស័ទចូលគោរពធ្វើបុណ្យទានតាមលក្ខណៈប្រពៃណីព្រះពុទ្ធសាសនា។
ទន្ទឹមនឹងការចាប់ដំដើរការសាងសង់នេះថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃក៏បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ត្រូវគោរពតាមបទដ្ឋានបចេ្ចកទេសសាងសង់ ដោយធ្វើយ៉ាងណាឲ្យគុណភាពសំណង់មួយនេះធានាជាប់បានយូរ ព្រមទាំងមានសោភ័ណភាពភាព និងបរិស្ថានល្អ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានប្រគេននូវទេយ្យទានដល់ព្រះសង្ឃ និងប្រគេនបច្ច័យកសាងវត្តចំនួន៥លានរៀល ព្រមទាំងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋនូវ ក្រម៉ា សារ៉ុងម្នាក់១ និងថវិកា២រៀលផងដែរ៕