អភិបាលខេត្តតាកែវ ណែនាំគ្រប់ច្រកទ្វារតាមព្រំដែនជាមួយវៀតណាមទប់ស្កាត់ការនាំ សាច់បង្កក ពងទា និងធូរេនចូលមកកម្ពុជា

009 | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តតាកែវតាកែវ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងអោយដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម បានធ្វើការណែនាំគ្រប់ច្រកទ្វាព្រំដែនរវាងខេត្តតាកែវនិងអានយ៉ាង ខេត្តគៀនយ៉ាង របស់វៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់អោយខាងតែបាន កុំអោយមានការនាំចូលពងទា ពងមាន់ សាច់បង្កក ជាពិសេសផ្លែធូរេន ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ព្រោះផ្លែធូរេនវៀតណាមកំពុងមានបញ្ហាសារធាតុគីមីបង្កការប៉ះពាល់សុខភាព។
ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការនាំចេញផ្លែធូរេនពីប្រទេសវៀតណាមទៅកាន់ទីផ្សារប្រទេសចិនកំពុងតែមានបញ្ហាព្រោះគេរកឃើញមានសាធាតុគីមីដែលនាំអោយប៉ះពាល់សុខភាពអ្នកបរិភោគ។ ស្ថានភាពនេះធ្វើអោយសល់ផ្លែធូរេនច្រើនជាពិសេសតម្លៃធូរេនមានការធ្លាក់ចុះ ហើយអាចនិងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា បញ្ហានេះអាជ្ញាធរខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់តាមច្រកទ្វាព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់អោយបាន។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែធូរេនខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមខេត្តតាកែវនោះទេ ហើយក្រៅផ្លែធូរេ អាជ្ញាធខេត្តក៍បានណែនាំអោយមន្រ្តីតាមច្រកទ្វាធ្វើការទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់និងសាច់បង្កកដោយខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ៕ 