សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល មានសង្ឃដីកា សំណូមពរ ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់វត្តអារាម មេត្តាថែទាំសុខភាព ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចង្ហាន់ ដើម្បីជៀសវាងពីជំងឺទាំងពួង ជាពិសេស ជំងឺទឹកនោមផ្អែម

009 | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី មន្ទីរព័ត៌មានមណ្ឌលគីរី

មណ្ឌលគិរី ៖ នៅក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តមណ្ឌលគិរី សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីការ បង្ហាញព្រះទ័យព្រួយបារម្ភជុំវិញបញ្ហាព្រះសង្ឃ មានកើតជំងឺទឹកនោមផ្អែមច្រើន ដែលតម្រូវឲ្យពុទ្ធបរិស័ទ មានការគិតគូរយកចិត្តទុកដាក់អំពីចង្ហាន់ប្រគេនព្រះសង្ឃឡើងវិញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល បានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះថ្នាក់ដឹកនាំ តាមឋានានុក្រម នៃរដ្ឋបាលខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈគ្រប់គ្រង សាលាពុទ្ធិកគ្រប់ភូមិសិក្សា ព្រះគ្រូចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់អស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមលើកកម្ពស់ការអភិវឌ្ឍមូលធន មនុស្សក្នុងវិស័យពុទ្ធិកសិក្សាក្នុងខេត្តមណ្ឌលគិរី ដែលបេសកកម្មនេះ គឺជាចំណែកមួយដ៏មានសារៈសំខាន់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដ្បិតហេតុថា វិស័យពុទ្ធិកសិក្សាគឺជាបេះដូង និងជាសរសៃឈាមរបស់ព្រះពុទ្ធសាសនាខ្មែរ ដូច្នេះការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា គឺជាការអភិវឌ្ឍព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាសាសនា ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការលើកកម្ពស់សីលធម៌សង្គម ប្រកបដោយសុខដុមរមនា និងនិរន្តរភាព។ សម្តេចសង្ឃ សៅរ៍ ចន្ទថុល្ល មានសង្ឃដីកាបន្ថែមថា មួយប្រការទៀត ខ្ញុំព្រះករុណា អាត្មាភាព សូមសំណូមពរ ព្រះថេរានុត្ថេរៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណសិស្ស និស្សិត ជាពិសេស ព្រះសង្ឃនៅគ្រប់វត្តអារាមនៅទូទាំងខេត្តមេត្តា ថែទាំសុខភាព ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចង្ហាន់ ដើម្បីជៀសវាងពីជំងឺទាំងពួង រួមមានជំងឺទឹកនោមផ្អែម ជាដើម ដ្បិតបច្ចុប្បន្ននេះ អត្រាព្រះសង្ឃកើតជំងឺទឹកនោមផ្អែម មានចំនួនច្រើនគួរឲ្យបារម្ភ។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរខេត្ត សូមគោរពសម្តែងនូវការអបអរសាទកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបានចាប់ផ្តើមដំណើរ ការបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់សមណសិស្ស និស្សិតទាំងអស់ បានចូលសិក្សាបង្កើននូវ ចំណេះដឹងរបស់ខ្លួន ។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តមណ្ឌលគិរី មានវត្តសរុបចំនួន ៤០វត្ត ព្រះសង្ឃសរុប ២២០អង្គ (វត្តមហានិកាយ ២៩វត្ត ព្រះសង្ឃ ១៧៣អង្គ, វត្តធម្មយុត្តិ ១១ វត្ត ព្រះសង្ឃ ៤៧អង្គ) ភិក្ខុ ៧២អង្គ និងសាមណេរ ១៤៨អង្គ ។ ក្នុងនោះដែរ ការងារពុទ្ធិកសិក្សា មានសាលាពុទ្ធិកចំនួន ០២សាលា គឺសាលាធម្មវិន័យ ០១សាលា និងសាលាពុទ្ធិកបឋមសិក្សា ០១សាលា ។ ក្រៅពីនេះ ក៏នៅមានបណ្ណាល័យសរុបចំនួន ០២កន្លែង ក្នុងនោះ បណ្ណាល័យនៅក្នុង មន្ទីរធម្មការ និងសាសនា ០១កន្លែង និងនៅវត្តសែនមនោរម្យ ០១កន្លែង ដែលជាកន្លែងផ្តល់នូវការសិក្សា ស្រាវជ្រាវផ្សេងៗ សម្រាប់បង្កើននូវចំណេះដឹងសមណសិស្ស នៅក្នុងខេត្តមណ្ឌលគិរី៕