សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជា និងទីម័រឡេស្តេគួរតែពង្រីកនូវកិច្ចសហការ សន្តិសុខស្បៀង និងថាមពលរវាងប្រទេសទាំងពីរ

Narith | ថ្ងៃទី 08 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៨ ០៥ ២៥ 
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជា និងទីម័រឡេស្តេគួរតែពង្រីកកិច្ចសហការ សន្តិសុខស្បៀង និងថាមពលរវាងប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ទីក្រុងឌីលី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។ 
សម្តេចតេជោ បានរំលេចពីចំណុចខ្លាំង និងចំណុចខ្សោយប្រទេសទាំងពីរផងដែរ ដែលសម្តេចតេជោ បញ្ជាក់ថា ទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជាមានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជាខ្សោយថាមពល។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសទំាងពីរគួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយសម្តេចតេជោ បានផ្តល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេ គួរយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ ហើយសម្តេចតេជោ សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។ ក្រៅពីនោះសម្តេចតេជោ បានកត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម័រដែរថា សម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេ។ 
 ជាការឆ្លើយតប នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ ហើយភាគីទាំងពីរ នឹងជជែក ពិភាក្សាគ្នានៅពេលខាងមុខ។ នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានរំលេចជាថ្មីម្តងទៀត នូវការអរគុណចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា ជាពិសេសតួអង្គ សម្តេចតេជោ។ ឯកឧត្តមនាយករដ្ឋមន្ត្រីរំលេចថា ក្នុងស្ថានភាពនៃបញ្ហាពិភពលោក ស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះ វាកាន់តែមានសារៈសំខាន់ណាស់ ដែលទីម័រឡេស្តេ ត្រូវតែចូលជាសមាជិកអាស៊ាន ដូច្នោះឯកឧត្តមសង្ឃឹមជឿជាក់ថា នៅពេលខាងមុខទីម័រឡេស្តេ នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្រោមការជួយជ្រោមជ្រែងរបស់សម្តេចតេជោ តាំងពីសម្តេចនៅជានាយករដ្ឋមន្ត្រី។ 
 ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរគ្នាពីនយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់ បញ្ហាមីយ៉ាន់ម៉ានៅក្នុងជំនួបនេះផងដែរ៕